លោក ប្រាក់ សុខុន ក៏បានប្រាប់លោក Simon McDonald អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីរៀបចំការបោះឆ្នោតសេរី និងយុត្តិធម៌មួយ។
ខណៈដែលវិបត្តិនយោបាយកម្ពុជានៅបន្តអូសបន្លាយ ក្រោយពេលការចុះបញ្ជីគណបក្សនយោបាយដោយគ្មានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះ ស្ថាប័នរៀបចំការបោះឆ្នោតជាតិបានបន្តទទួលស្គាល់គណបក្សនយោបាយផ្សេងៗជាច្រើនទៀតឲ្យចូលរួមការបោះឆ្នោតខែកក្កដា។ ក្រុមអ្នករិះគន់ អង្គការសហប្រជាជាតិ និងបណ្ដាបស្ចិមប្រទេសទាមទារឱ្យមានការបោះឆ្នោតសេរីនិងយុត្តិធម៌ដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យពលរដ្ឋធ្វើពហិការកុំទៅបោះឆ្នោតថា ជាសកម្មភាពខុសច្បាប់និងបានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់។
គណបក្សសង្គ្រោះជាតិបន្តអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត បើទោះបីមានការបំភិតបំភ័យពីមន្ត្រីរដ្ឋាភិបាលកម្ពុជាក៏ដោយ។ យ៉ាងណាក៏ដោយ លោកស្រី មូរសុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនៅតែមានក្តីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយ ដែលអាចឱ្យគណបក្សនេះចូលរួមការបោះឆ្នោតបាន។
ជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកើតមាន ឡើងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ចប់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ កាលពីថ្ងៃទី១៤ ខែឧសភាដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួម។
ក្រុមមេដឹកនាំ តំណាង និងសមាជិកគណបក្សនយោបាយ ដែលភាគច្រើនមិនទាន់ឈ្នះបានសំឡេងក្នុងសភានោះ បានបង្ហាញការព្រួយបារម្ភនានា និងលើកជាសំណើដល់គ.ជ.បឲ្យមានការកែសម្រួលដល់នីតិវិធីនៃការបោះឆ្នោត។ ពួកគេ ក៏បានបង្ហាញការមិនពេញចិត្តចំពោះសំឡេងឃោសនា សុំឲ្យពលរដ្ឋកុំទៅបោះឆ្នោតផងដែរ។
សហភាពសហជីពកម្ពុជាដែលដឹកនាំដោយលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប បានចេញសេចក្តីថ្លែងការណ៍បង្ហាញការបារម្ភថា ប្រសិនបើវិបត្តិនយោបាយនៅកម្ពុជាមិនត្រូវបានដោះស្រាយនោះ ផលប៉ះពាល់ដល់ការងាររបស់កម្មករកម្មការិនី អាចនឹងកើតមានក្រោយការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងការងារច្រានចោលការលើកឡើងនេះ ហើយថា កម្ពុជាកំពុងរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានអន្តរជាតិជាច្រើនគាំទ្រ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា គ.ជ.ប បានសម្រេចឲ្យមានការិយាល័យបោះឆ្នោតនៅទូទាំង២៥រាជធានី និងខេត្ត ហើយការិយាល័យនីមួយៗ នឹងមានមន្ត្រីចំនួន៦នាក់ ដើម្បីរៀបចំការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល បានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ។
សេចក្ដីថ្លែងការណ៍នោះបានជំរុញប្រជាពលរដ្ឋខ្មែរឲ្យ «ធ្វើពហិការកុំចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ» ដោយបានបញ្ជាក់ថា ការមិនទៅបោះឆ្នោតជា «សិទ្ធិរបស់ពលរដ្ឋម្នាក់ៗ» និង «មានន័យថា គាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត»។
គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំនិងគណបក្សមាតុភូមិយើងរបស់លោក ច័ន្ទ ប៊ុនហន បានលើកឡើងថា៖«គណបក្សយើងខ្ញុំ ថ្កោលទោសអំពើខ្វះការទទួលខុសត្រូវ មួលបង្កាច់ បន្ទាបបន្ថោកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដែលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេស និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។
នៅក្នុងសារជាវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុក លោកសម រង្ស៊ីបានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋខ្មែរសូមធ្វើពហិការកុំទៅបោះឆ្នោតឱ្យសោះដរាបណារដ្ឋអំណាចសព្វថ្ងៃមិនឱ្យគណបក្សសង្គ្រោះជាតិមានឈ្មោះជាគូប្រកួតក្នុងការបោះឆ្នោតខាងមុខ»។
ព័ត៌មានផ្សេងទៀត
No media source currently available