ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី​ អំពាវនាវ​ជាថ្មី​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

នៅក្នុង​សារ​ជា​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក ​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា៖«ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​សូមធ្វើ​ពហិការ​កុំ​ទៅបោះឆ្នោត​ឱ្យ​សោះ​ដរាប​ណា​រដ្ឋ​អំណាច​សព្វថ្ងៃ​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឈ្មោះ​ជាគូ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ខាងមុខ‍»។​

លោក សម រង្ស៊ី​ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ជាថ្មី​នៅថ្ងៃ​សុក្រ​នេះ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​បើគណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង​ទេ។​

នៅក្នុង​សារ​ជា​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក ​លោក​សម រង្ស៊ី ​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​សូមធ្វើ​ពហិការ​កុំ​ទៅបោះឆ្នោត​ឱ្យ​សោះ​ដរាប​ណា​រដ្ឋ​អំណាច​សព្វថ្ងៃ​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឈ្មោះ​ជាគូ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ខាងមុខ‍»។​

លោក​បាន​បន្ថែម​ថាប្រសិន​បើ​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ទាំងអស់​ទេវា​គឺ​ជា​ការរួមចំណែកដើម្បី​ដក​ភាព​ស្រប​ច្បាប់​ពីការបោះឆ្នោត​«ក្លែងក្លាយ‍»​ខាង​មុខ​និង​ដក​ភាព​ស្រប​ច្បាប់​ពី«​របបផ្តាច់​ការ​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ហើយ​ដែល​ពិភពលោក​កំពុងតែ​ថ្កោលទោស‍»។

លោកសម រង្ស៊ី​បាន​បន្ថែមថា៖​

«មានតែ​ជំហរ​និង​កាយវិការ​ពហិការ​បែប​នេះ​ទេ​ដែល​អាច​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក​សេរី​ភាព​និង​យុត្តិធម៌​ដូច​យើង​ចង់​បាន​ទាំងអស់​គ្នា‍»។​

លោក ​សម រង្ស៊ី​ ចាត់​ទុក​ថា​នេះ​គឺ​ជា​ទម្រង់​មួយ​នៃ​ការតវ៉ា​អហិង្សា​ដែល​ប្រទេស​នានា​ធ្លាប់​បាន​ប្រើ​ប្រាស់​ដោយ​ជោគជ័យ​។ លោក​បាន​លើកឧទាហរណ៍​សំដៅ​លើ​ការតស៊ូ​អហិង្សា​របស់​វីរៈបុរស​ជាតិ​ឥណ្ឌា​គឺ​លោ​កមហាត្មៈ គន្ធី​ដែល​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​រហូត​បាន​ទទួល​ជ័យជំនះ​ក្នុង​ឆ្នាំ​១៩៤៧។

លោក សម រង្ស៊ី​ ក៏​បាន​រិះគន់​គណបក្ស​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ខាងមុខ​ថា​គ្រាន់តែ​«កេងចំណេញ»​ ពី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​និង​ជា​ការ​លំអរ​ឆាក​ល្ខោន​របស់​គណបក្ស​កាន់អំណាច​ហើយ​ពួកគេ​ប្រៀប​ដូច​ជា​«សត្វអំពិលអំពែក‍»​ដែល​បញ្ចេញ​ពន្លឺ​«ភ្លឹបភ្លែតៗ‍»​នៅ​ពេល​បោះឆ្នោត​ហើយ​បាត់​ទៅវិញ​នៅ​ពេល​បន្ទាប់​ពីការ​បោះឆ្នោត​បាន​បញ្ចប់។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ខែ​កក្កដា​ខាងមុខ​នេះ។ រីឯ​ដំណើរការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី​៣០ខែ​មេសា​ហើយ​នឹង​បញ្ចប់​ទៅថ្ងៃទី​១៤​ខែឧសភានេះ។

វិបត្តិ​នយោបាយ​កម្ពុជា​បាន​កើតមានឡើង​ក្រោយពេល​អាជ្ញាធរ​កម្ពុជា​សម្រុក​ចូល​ចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ដើម​ខែ​កញ្ញា​ពី​បទ​ក្បត់ជាតិ​ហើយ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះកាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សមរង្ស៊ីបាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ​ ក្នុងខណៈ​គណ​បក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ពីរដែល​មាន​មួយ​ជា​របស់​កូនប្រុស​លោក​ គង់ គាំ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ​បាន​ថ្កោលទោស​លោក​ សម រង្ស៊ី​ ថា បាន​កំពុង​បង្ក​ចលាចល​មុនការបោះឆ្នោត៕

XS
SM
MD
LG