លោក សារឿន នឿន ដែលជាប្រធានគណៈកម្មការប្រតិបត្តិនៃគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា អំពីគោលនយោបាយ និងការត្រៀមខ្លួនរបស់នេះ ក្នុងការប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោតនាពេលខាងមុខ។
ប្រធានគណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមខ្លួនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយៈពេល១៤ថ្ងៃនេះ។
តំណាងគណបក្សនយោបាយនានា ឬជាបេក្ខជនបានចូលរួមពិភាក្សានៅវត្តតាមឹម ខេត្តបាត់ដំបងរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ NDI របស់សហរដ្ឋអាមេរិក។
ពាក្យសម្តីសម្លុតគំរាមកំហែងអំពីសង្គ្រាម ដែលគណបក្សកាន់អំណាចបាននិយាយនៅមុនពេលការឃោសនាចាប់ផ្តើម ហាក់មិនមានប្រសិទ្ធភាពជាមួយនឹងអ្នកបោះឆ្នោតវ័យក្មេងទេ។
រយៈពេលបីថ្ងៃដំបូងនៃការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បាននាំឱ្យមានសុទិដ្ឋិនិយមចំពោះបរិយាកាសនយោបាយដោយសារតែអ្នកនយោបាយ បង្ហាញនូវភាពចាស់ទុំ ហើយអ្នកគាំទ្រហាក់មានការសណ្តោសគ្នាច្រើន។
នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាពិសេសយុវជន មានយោបល់ផ្សេងគ្នាទាក់ទិន និងសារគំរាមរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគោលនយោបាយគណបក្សនានា ក្នុងពេលឃោសនាបោះឆ្នោតនេះ។
បេក្ខជន ឬតំណាងគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សានៅវត្តសុវណ្ណបុប្ផា ហៅវត្តតាមិម ស្ថិតនៅក្នុងឃុំវត្តតាមិម ក្នុងខេត្តបាត់ដំបង ដោយបានឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ នៅថ្ងៃច័ន្ទនេះ ដែលត្រូវជាថ្ងៃទីបីនៃការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ កម្មវិធីពិភាក្សានេះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ឬ NDI របស់សហរដ្ឋអាមេរិក។
ក្រុមជនពិការកម្ពុជាត្អូញត្អែរថា ពួកគេត្រូវបានអ្នកនយោបាយបំភ្លេចចោល ហើយមិនមានគណបក្សនយោបាយណាមួយដាក់បញ្ហារបស់ពួកគេចូលក្នុងគោលនយោបាយរបស់បក្សនោះទេ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នេះ។ ក៏ប៉ុន្តែ គណបក្សនយោបាយធំៗនៅកម្ពុជា អះអាងប្រាប់ VOA ថាពួកគាត់មិនបានបំភ្លេចជនពិការចោលនោះទេ។
សហរដ្ឋអាមេរិកបានស្នើឲ្យប្រទេសកម្ពុជាជៀសវាង ការគំរាមកំហែង និងការបភិតបំភ័យខាងនយោបាយ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ឈានចូលមកដល់។ ក្រុមមន្ត្រីនៃគណបក្សកាន់អំណាចមានទស្សនៈខុសគ្នាចំពោះសេចក្តីអំពាវនាវរបស់ប្រទេសមហាអំណាចនេះ។
គណបក្សនយោបាយទាំង១២ ដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានចាប់ផ្តើមយុទ្ធនាការឃោសនាគោលនយោបាយបម្រើឃុំ-សង្កាត់ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះនៅក្នុងបរិយាកាសសន្តិសុខល្អ។ មកទល់ថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អណាត្តទី៤នេះមិនទាន់មានបញ្ហាហិង្សាធ្ងន់ធ្ងរណាមួយនៅឡើយនោះទេ។
អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តដាក់លើអ្នកបោះឆ្នោតកុំឲ្យមានការគំរាមកំហែង។
លោក កឹម សុខាលើកឡើងថា គោលនយោបាយដែលនឹងផ្តល់កញ្ចប់ថវិកាចំនួន៥០ម៉ឺនដុល្លារទៅតាមឃុំនីមួយៗក្នុងមួយឆ្នាំ នឹងត្រូវតំឡើងរហូតដល់១លានដុល្លារអាមេរិក ប្រសិនបើគណបក្សសង្គ្រោះជាតិជាប់ឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available