អង្គការអាមេរិករៀបចំឲ្យម្ចាស់ឆ្នោតដេញដោលបេក្ខជនឃុំសង្កាត់បក្សនយោបាយនៅបាត់ដំបង
តំណាងគណបក្សនយោបាយនានា ឬជាបេក្ខជនបានចូលរួមពិភាក្សានៅវត្តសុវណ្ណបុប្ផា ឬវត្តតាមឹមស្ថិតនៅក្នុងឃុំ វត្តតាមឹម ក្នុងខេត្តបាត់ដំបង ដោយបានឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ នៅថ្ងៃច័ន្ទទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលជាថ្ងៃទីបីនៃការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ខែមិថុនា។ កម្មវិធីពិភាក្សានេះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ NDI របស់សហរដ្ឋអាមេរិក។លោក សុខ ខេមរា (Sok Khemara) នៃវីអូអេ(VOA) បានចុះយកព័ត៌មាននៅកន្លែងពិភាក្សាហើយជូនសេចក្តីរាយការណ៍ពីខេត្តបាត់ដំបង៕