លោក នី ណាក់ តែងតែរិះគន់អំពីភាពអវិជ្ជមានសង្គម និងជាសកម្មជនមួយរូប ដែលធ្លាប់ជាប់ពន្ធនាគារ។
នាពេលពេលបច្ចុប្បន្ននេះ រោងចក្រកាត់ដេរប្រមាណ៣០ បានព្យួរការងារកម្មករជិត២ម៉ឺននាក់ ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពធ្ងន់ធ្ងរទៅលើកម្មករ បើទោះបីពួកគេទទួលបានប្រាក់ឧបត្ថម្ភចំនួន៧០ដុល្លារអាមេរិកពីរដ្ឋាភិបាល និងថៅកែរោងចក្រក្តី។
បន្ទាប់ពីត្រូវឃុំខ្លួន និងប្រឈមនឹងបទចោទប្រកាន់ផ្សេងៗនៅពេលរបបយោធាចូលកាន់អំណាចដោយធ្វើរដ្ឋប្រហារនោះ ឥឡូវនេះ លោកស្រី អង់សាន ស៊ូជី កំពុងប្រឈមនឹងស្ថានភាពសុខភាពទ្រុឌទ្រោម ក្រោយពីលោកស្រីត្រូវបានបដិសេធមិនផ្តល់សេវាព្យាបាលសមស្រប។
លោក Nguyen Van Chuong បានលើកឡើងថា ការសារភាពរបស់លោក ធ្វើឡើងដោយសារការបង្ខំ ហើយនៅតែអះអាងអស់ពេល១៦ឆ្នាំមកហើយថា លោកគ្មានកំហុសទេ។
ជាថ្មីម្តងទៀត នៅក្នុងអង្គសវនាការជំនុំជម្រះកាលពីថ្ងៃទី៦ ខែកញ្ញា មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា ទទូចឱ្យមានការទម្លាក់ចោលបទចោទ និងដោះលែងកូនក្តីឱ្យមានសេរីភាពឡើងវិញ។ មេធាវីរូបនោះលើកឡើងថា ដើមបណ្តឹង និងតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើលោក ថាច់ សេដ្ឋា ឡើយ។
លោក Jeremiah Bamu នៃក្រុមមេធាវីការពារសិទ្ធិមនុស្សស៊ីមបាវ៉េ បានធានាមេធាវីទាំងពីររូបនេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយបង់ប្រាក់ធានាចំនួន ១០០ ដុល្លារអាមេរិក សម្រាប់ពួកគេម្នាក់ៗ។
កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា ក្រសួងអប់រំ យុវជន និង កីឡាបានផ្តល់លក្ខខណ្ឌចំនួនពីរជូនគរុនិស្សិតកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាលោក កែវ សុវណ្ណឫទ្ធិ ប៉ុន្តែលោកបដិសេធ ហើយទាមទារឱ្យក្រសួងបំភ្លឺបន្ថែមអំពីអ្នកដែលខុសលក្ខខណ្ឌអាយុតែនៅអាចបន្តចូលរៀនបាន។
ក្រុមកូដករដែលបន្តធ្វើកូដកម្មទាំងនោះលើកឡើងថា ពួកគេនឹងបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍នេះ រហូតទទួលបានដំណោះស្រាយពេញលេញ។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនាថ្ងៃសុក្រនេះថា របាយការណ៍របស់អង្គការសហប្រជាជាតិគឺធ្វើឡើងតាមការប៉ាន់ស្មាន ដោយមិនបានបង្ហាញពីទឡ្ហីករណ៍ណាមួយច្បាស់លាស់នោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅសប្តាហ៍នេះ បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ ឬអេប (App) ដើម្បីទទួល និងសម្រួលការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅទូទាំងប្រទេស។
ខណៈរដ្ឋាភិបាលជំរុញឱ្យដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមអ្នកការពារសិទ្ធិកម្មករស្នើឱ្យដំឡើងប្រាក់ខែគោលចាប់ពី២២០ដុល្លារឡើងទៅក្នុងមួយខែ នៅឆ្នាំ២០២៤ខាងមុខ ដើម្បីបំពេញតម្រូវការរបស់កម្មករក្នុងជីវភាពរស់នៅ ស្របពេលតម្លៃទំនិញលើទីផ្សារបន្តឡើងថ្លៃ។
ព័ត៌មានផ្សេងទៀត
No media source currently available