ក្រុមកូដករដែលបន្តធ្វើកូដកម្មទាំងនោះលើកឡើងថា ពួកគេនឹងបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍នេះ រហូតទទួលបានដំណោះស្រាយពេញលេញ។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនាថ្ងៃសុក្រនេះថា របាយការណ៍របស់អង្គការសហប្រជាជាតិគឺធ្វើឡើងតាមការប៉ាន់ស្មាន ដោយមិនបានបង្ហាញពីទឡ្ហីករណ៍ណាមួយច្បាស់លាស់នោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅសប្តាហ៍នេះ បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ ឬអេប (App) ដើម្បីទទួល និងសម្រួលការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅទូទាំងប្រទេស។
ខណៈរដ្ឋាភិបាលជំរុញឱ្យដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមអ្នកការពារសិទ្ធិកម្មករស្នើឱ្យដំឡើងប្រាក់ខែគោលចាប់ពី២២០ដុល្លារឡើងទៅក្នុងមួយខែ នៅឆ្នាំ២០២៤ខាងមុខ ដើម្បីបំពេញតម្រូវការរបស់កម្មករក្នុងជីវភាពរស់នៅ ស្របពេលតម្លៃទំនិញលើទីផ្សារបន្តឡើងថ្លៃ។
អ្នករាយការណ៍ពិសេសអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក Vitit Muntarbhorn បានលើកឡើងក្នុងរបាយការណ៍ថ្មីមួយថា អ្នកការពារសិទ្ធិមនុស្សដែលកំពុងស្ថិតក្នុងពន្ធនាគារគួរតែត្រូវបានដោះលែង ដើម្បីរួមចំណែកដល់ការលើកស្ទួយសិទ្ធិមនុស្ស ហើយលម្ហនយោបាយគួរតែត្រូវបានបើកឱ្យបានធំទូលាយជាងស្ថានភាពបច្ចុប្បន្ន។
ទិវាមនុស្សធម៌ពិភពលោកត្រូវបានប្រារព្ធឡើង នៅគ្រាដែលមានហានិភ័យកាន់តែខ្ពស់សម្រាប់បុគ្គលិកផ្នែកជំនួយសង្រ្គោះ ដែលបានក្លាយជាគោលដៅនៃការវាយ ប្រហារនានា។
ថ្វីបើមានការរើបឡើងមកវិញខ្លះក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការបិទគម្លាតយេនឌ័រសកលក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចអាចចំណាយពេលជាង១៣០ឆ្នាំដែរ។
ក្នុងពេលបច្ចុប្បន្ន តម្លៃទំនិញសំខាន់ៗស្ទើរគ្រប់ប្រភេទដូចជាសាំង និងអង្ករជាដើម ឡើងថ្លៃជាបន្តបន្ទាប់។ រោងចក្រកាត់ដេរមួយចំនួនដែលជាទីពឹងរបស់ប្រជាពលរដ្ឋពេញកម្លាំងការងារ ក៏ត្រូវបានបិទ និងព្យួរ ដោយសារបញ្ហាសេដ្ឋកិច្ចដែលកំពុងរងនូវវិបត្តិ។
លោក ផន ផាន់ណា ចាត់ទុកការវាយប្រហារ នេះជាការគំរាមកំហែងផ្នែកនយោបាយមួយលើរូបលោក ដើម្បី«បំបាក់ស្មារតី»សកម្មជនគណបក្សជំទាស់ ដែលហ៊ានចេញមុខតវ៉ា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីនេះគឺជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីចំនួន៣.២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈអនុក្រឹត្យមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៦។
ព័ត៌មានផ្សេងទៀត
No media source currently available