អ្នករាយការណ៍ពិសេសអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក Vitit Muntarbhorn បានលើកឡើងក្នុងរបាយការណ៍ថ្មីមួយថា អ្នកការពារសិទ្ធិមនុស្សដែលកំពុងស្ថិតក្នុងពន្ធនាគារគួរតែត្រូវបានដោះលែង ដើម្បីរួមចំណែកដល់ការលើកស្ទួយសិទ្ធិមនុស្ស ហើយលម្ហនយោបាយគួរតែត្រូវបានបើកឱ្យបានធំទូលាយជាងស្ថានភាពបច្ចុប្បន្ន។
ទិវាមនុស្សធម៌ពិភពលោកត្រូវបានប្រារព្ធឡើង នៅគ្រាដែលមានហានិភ័យកាន់តែខ្ពស់សម្រាប់បុគ្គលិកផ្នែកជំនួយសង្រ្គោះ ដែលបានក្លាយជាគោលដៅនៃការវាយ ប្រហារនានា។
ថ្វីបើមានការរើបឡើងមកវិញខ្លះក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការបិទគម្លាតយេនឌ័រសកលក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចអាចចំណាយពេលជាង១៣០ឆ្នាំដែរ។
ក្នុងពេលបច្ចុប្បន្ន តម្លៃទំនិញសំខាន់ៗស្ទើរគ្រប់ប្រភេទដូចជាសាំង និងអង្ករជាដើម ឡើងថ្លៃជាបន្តបន្ទាប់។ រោងចក្រកាត់ដេរមួយចំនួនដែលជាទីពឹងរបស់ប្រជាពលរដ្ឋពេញកម្លាំងការងារ ក៏ត្រូវបានបិទ និងព្យួរ ដោយសារបញ្ហាសេដ្ឋកិច្ចដែលកំពុងរងនូវវិបត្តិ។
លោក ផន ផាន់ណា ចាត់ទុកការវាយប្រហារ នេះជាការគំរាមកំហែងផ្នែកនយោបាយមួយលើរូបលោក ដើម្បី«បំបាក់ស្មារតី»សកម្មជនគណបក្សជំទាស់ ដែលហ៊ានចេញមុខតវ៉ា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីនេះគឺជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីចំនួន៣.២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈអនុក្រឹត្យមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៦។
ការចោទប្រកាន់ពីការឆបោកផ្នែកអចលនទ្រព្យមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ ដែលការអនុវត្តច្បាប់មិនសូវតឹងរ៉ឹងនាំឱ្យមានការកើតចេញជាគម្រោង «ឆាប់មានរហ័ស» និងគម្រោងប្រកបដោយមហិច្ឆតាធំៗផ្សេងទៀតដែលមានបំណងពង្រឹងកេរិ៍្តឈ្មោះរបស់សេដ្ឋី។
ប្រជាសហគមន៍ដែលបានរងការចោទប្រកាន់ផ្សេងៗពីអាជ្ញាធរបានទាមទារឱ្យរដ្ឋាភិបាលអាណត្តិថ្មីជួយរកដំណោះស្រាយដល់ពួកគាត់ឱ្យបានឆាប់។ អ្នកការពារសិទ្ធិមនុស្សសង្កេតឃើញថា ទំនាស់នេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដូច្នេះប្រមុខរដ្ឋាភិបាលថ្មីគួររកយន្តការជាក់លាក់មួយដើម្បីដោះស្រាយបញ្ចប់រឿងនេះ។
នៅមុនការសម្រេចជាផ្លូវការនៃការតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត សមាជិកនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន និងរងបទក្តីក្តាំផ្សេងៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងប្តឹងទាស់របស់ប្រជាសហគមន៍ឡពាងខេត្តកំពង់ឆ្នាំង នៅចុងខែសីហានេះ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយារបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
លោក វន់ ពៅ បានប្រាប់វីអូអេថា ចៅក្រមបានអនុញ្ញាតឱ្យលោកបង្ហាញភស្តុតាងដោះបន្ទុកលើការចោទប្រកាន់លើរូបលោក ពីបទ«ញុះញង់» ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ កាលពីឆ្នាំ ២០១៤។
ព័ត៌មានផ្សេងទៀត
No media source currently available