ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ជុំវិញការជំរុញឱ្យដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។
អ្នករស់នៅក្នុងជំរំជនភៀសខ្លួន Jenin ក្នុងតំបន់ត្រួតត្រា West Bank កំពុងវិលត្រឡប់ទៅផ្ទះវិញ ក្រោយការវាយឆ្មក់រយៈពេល២ថ្ងៃដោយកងកម្លាំងអ៊ីស្រាអែល ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន១៣នាក់ និងទាហានអ៊ីស្រាអែលម្នាក់។
មីយ៉ាន់ម៉ាត្រូវបានរំខានឥតឈប់ឈរដោយការប្រយុទ្ធគ្នាចាប់តាំងពីពួកយោធាបានរឹបអូសយកអំណាចនៅដើមឆ្នាំ២០២១ មុនពេលការបង្ក្រាបដោយការបង្ហូរឈាមឥតឈប់ឈរលើពួកប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។
ម្មការិនី៣នាក់ដែលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ត្រូវបានបញ្ឈប់ពីការងារ កាលពីពេលថ្មីៗនេះ ដោយសហជីពអះអាងថាដោយសារមានការរើសអើងពួកគេមានផ្ទៃពោះ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញតូចមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ នាទីក្រុងភ្នំពេញ។
ក្រុមជនជាតិដើមម៉ុងតាញ៉ាធ្វើបាតុកម្មដាក់ញាតិដោយចាប់ផ្តើមពីសេតវិមាន វិមានរដ្ឋសភា និងធ្វើដំណើរបន្តទៅកាន់ស្ថានទូតវៀតណាមផងដែរ។
នៅក្នុងខួប៧ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយលោក កែម ឡី សាច់ញាតិ និងអ្នកគាំទ្រ បានបន្តរំឭកដល់មរណភាពរបស់អ្នកវិភាគរូបនោះ។ ហើយអ្វីដែលប្លែកជាងឆ្នាំមុនៗនោះគឺសំណង់ចេតិយតម្កល់សពលោក កែម ឡី ត្រូវបានបញ្ចប់។
សកម្មជនម្នាក់របស់គណបក្សភ្លើងទៀនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបុរសនោះបានរត់ភៀសខ្លួនចូលទឹកដីថៃ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះអាជ្ញាធរមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល បានចុះទៅដល់ផ្ទះរបស់លោក។
របបយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
ខណៈទាហានអ៊ុយក្រែនវាយបកដើម្បីយកតំបន់ដែលរុស្ស៊ីកាន់កាប់មកវិញ វីអូអេបានទៅមើលភូមិមួយដែលអ៊ុយក្រែនបានដណ្តើមយកបានវិញ ហើយឥឡូវមានគ្រឿងផ្ទុះពាសពេញដែលអាចត្រូវការពេលជាច្រើនឆ្នាំដើម្បីសម្អាត។
សកម្មជនទាំងនោះត្រូវបានសាលាដំបូងចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់»ពាក់ព័ន្ធការគាំទ្រការវិលត្រឡប់មិនបានជោគជ័យរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ព័ត៌មានផ្សេងទៀត
No media source currently available