ប្រជាជនថៃបានបោះឆ្នោតឱ្យគណបក្ស Move Forward ដែលមានទស្សនៈវឌ្ឍនភាពដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ពួកគេ។ ប៉ុន្តែ គូបដិបក្ខនយោបាយដ៏មានអំណាចកំពុងរារាំងការបោះជំហានទៅមុខរបស់គណបក្សនេះ និងបង្ខំឱ្យបន្ទន់ជំហរពាក់ព័ន្ធច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏ចម្រូងចម្រាស។
ក្នុងពេលជាប់ពន្ធនាគារ លោក ថេង សាវឿន មេដឹកនាំអង្គការសង្គមស៊ីវិលមួយបានចេញសារទទួលស្គាល់កំហុស និងសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈចំពោះអ្វីដែលលោកពណ៌នាថា ជាការដើរតាមជនបរទេស និងអ្នកនយោបាយជំទាស់មួយចំនួនក្នុងការប្រមូលកម្លាំងកសិករផ្តួលរំលំរដ្ឋាភិបាល«ទាំងមិនដឹងខ្លួន»។
ជាបន្តបន្ទាប់ក្រោយមានការសុំទោសជាសាធារណៈ ហើយសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សកម្មជននយោបាយនិងសង្គមជាច្រើននាក់ដែលជាប់ពន្ធនាគារត្រូវបានដោះលែងឱ្យមានសេរីភាពវិញ អ្នកតាមដានលើកឡើងពីប្រព័ន្ធយុត្តិធម៌សង្គមនៅមានកម្សោយនៅឡើយ និងផលប៉ះពាល់នៃការអនុវត្តបែបនេះ។
ដោយមានសវតាជាកសិករ ហើយបានឃើញអំពើអយុត្តិធម៌នានាមកលើប្រជាកសិករ លោក ថេង សាវឿន បានសម្រេចចាប់យកអាជីពជាអ្នកការពារសិទ្ធនិងផលប្រយោជន៍របស់កសិករ។
អតីតអ្នកទោសនយោបាយម្នាក់ទៀត គឺនាង Shwe Zin និស្សិតសាកលវិទ្យាល័យ អាយុ ២៦ ឆ្នាំ បាននិយាយថា នាងមានអារម្មណ៍ថាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នាងបានកត់សម្គាល់ថា មានបុរសខ្លះតាមឃ្លាំមើលនាង នៅពេលនាងជួបជាមួយមិត្តភក្តិខ្លះក្នុងភោជនីយដ្ឋានមួយក្រោយគេដោះលែងនាង។
អាជ្ញាធរក្រុងក្រចេះ បានឃាត់ខ្លួនសកម្មជន៤នាក់ ដែលបានផ្សាយផ្ទាល់តាមបណ្តាញសង្គមកាលពីរសៀលថ្ងៃពុធ អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ អស់រយៈពេលប្រមាណ២ម៉ោង តែត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យា។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រុមហ៊ុននេះបានលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានសម្រុកចូលឆែកឆេរហាងរបស់ខ្លួននៅតាមផ្សារទំនើបផ្សេងៗនៅទូទាំងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៣ និងទី ១៤ ខែឧសភានេះ ហើយបានរឹបអូសយកនាឡិកាដៃទាំងនោះ ដោយសារពួកគេចាត់ទុកនាឡិកាទាំងនោះថា «មានបង្កប់ន័យអ្នកស្រឡាញ់ភេទដូចគ្នា»។
បន្ទាប់ពីតុលាការនៅប្រទេសកម្ពុជា បានធ្វើការចោទប្រកាន់ដែលមានលក្ខណៈធ្ងន់ធ្ងរលើសកម្មជនសិទ្ធិដីធ្លី៣រូបនៃ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)នោះ
ក្នុងបទសម្ភាសន៍មួយជាមួយលោកហាន ណូយ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ៤៨ឆ្នាំ ភរិយារបស់លោក ញិល ភាព បានការពារភាពត្រឹមត្រូវរបស់ស្វាមី ដោយលើកឡើងពីភាពអយុត្តិធម៌ចំពោះរឿងក្តីមួយនេះ។
ក្នុងបទសម្ភាសន៍មួយជាមួយលោក ហាន ណូយ នៅខេត្តរតនគិរី អ្នកស្រី ញូង សុខហៀង អាយុ៣៣ឆ្នាំ ភរិយារបស់លោក ថេង សាវឿន បានទទូចឱ្យដោះលែងស្វាមីរបស់អ្នកស្រីដែលធ្វើការដើម្បីប្រយោជន៍សង្គមនិងកសិករ។
ព័ត៌មានផ្សេងទៀត
No media source currently available