របបយោធាមីយ៉ាន់ម៉ាបានផ្ដល់ការលើកលែងទោសដល់អ្នកទោសជាង ៣.០០០ នាក់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថាតើមានទាំងអ្នកទោសនយោបាយណាម្នាក់ក្នុងចំណោមអ្នកទោសនយោបាយរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុថា ការណ៍នេះអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនរបស់ពលរដ្ឋទៅជាអ្នកជាប់បំណុលវ័ណ្ឌកដោយសារការខ្ចីប្រាក់ដោយមិនមានផែនការប្រើប្រាស់ច្បាស់លាស់។
ការវាយប្រហារតាមអាកាសដោយកងយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស១០០នាក់ មានរួមកុមារផងដែរដែលបានចូលរួមក្នុងពិធីបុណ្យមួយចាត់ចែងដោយក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
ក្រោយមានសារព័ត៌មានផ្សព្វផ្សាយថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ការជួញដូរមនុស្សនោះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការក្នុងការបង្រ្កាបជាបន្តបន្ទាប់។ មកទល់ពេលនេះ ជនបរទេសជាង២ពាន់នាក់ត្រូវបានជួយសង្គ្រោះតាមរយៈបណ្តឹងមករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គេមិនទាន់ដឹងនៅឡើយទេថាហេតុអ្វីបានជាលោក ឡាយ វណ្ណៈ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតនារីកំណាន់ ត្រូវបានលើកលែងទោស ក្រោមសិទ្ធិពិសេសនេះ។
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន កុមារអ៊ុយក្រែនជាង ១៦.០០០ នាក់ត្រូវបានចាប់បញ្ជូនខ្លួនដោយបង្ខំទៅប្រទេសរុស្ស៊ី ឬទៅទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
អង្គការតាមដានខាងឯកជនភាពរបស់អង់គ្លេសបានពិន័យក្រុមហ៊ុនបណ្តាញសង្គម Tik Tok ជាច្រើនលានដុល្លារកាលពីថ្ងៃអង្គារដោយសារបានប្រើទិន្នន័យកុមារដោយមិនត្រឹមត្រូវនឹងបានរំលោភលើការការពារឯទៀតៗសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់។
អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
អ្នកស្រី ប៊ូ រ៉ាត ចាត់ទុកការបញ្ឈប់ពីការងារនេះ ជាការរើសអើងសហជីព និងអយុត្តិធម៌។ អ្នកស្រីជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយវិវាទការងារមួយនេះ ពោលគឺអនុញ្ញាតឱ្យអ្នកស្រីបានចូលធ្វើការឡើងវិញ។
ពួកគេយល់ថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយសារហ៊ានផ្សាយបញ្ហាសង្គម ដើម្បីអាចឱ្យប្រជាពលរដ្ឋដឹងពីបញ្ហាទាំងនោះ និងបានជំរុញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
តួនាទីជាអ្នកដឹកនាំរដ្ឋបាលទីបេកណ្តាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បន្ទាប់ពីសម្តេចសង្ឃ Dalai Lama ដែលជាមេដឹកនាំសាសនានៃដែនដីទីបេមានព្រះជន្ម៨៧វស្សា បានបោះបង់ចោលសិទ្ធិអំណាចនយោបាយដើម្បីគាំទ្រដល់អង្គការដែលអាចមានជីវិតរស់រានយូរជាងព្រះអង្គ។
តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
ព័ត៌មានផ្សេងទៀត
No media source currently available