អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាលោកមិនទាន់ទទួលបានលិខិតរបស់ក្រុមស្រ្តីថ្ងៃសុក្រនៅឡើយទេ ហេតុនេះក្រសួងមិនទាន់មានការសម្រេចចិត្តបែបណានៅឡើយទេ។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
អតីតអ្នកសារព័ត៌មាន ដែលសព្វថ្ងៃជាសមាជិកព្រឹទ្ធសភានិងជាអ្នកតំណាងសហគមន៍ជនពិការនៅម៉ាឡេស៊ីលោកស្រី Datuk Ras Adiba Radzi គឺជាជ័យលាភីម្នាក់ក្នុងចំណោម១១ នាក់ ដែលបានទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៨ ខែមីនា។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មាន«លក្ខណៈរើសអើង» និង«លម្អៀង» និងលាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់អាមេរិក។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន។
អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ស្រ្តីពលករចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញ ត្រូវការការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ។
ប្រសិនបើតុលាការរកឃើញកំហុស សកម្មជននយោបាយទាំង២នាក់ នឹងត្រូវប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ តាមមាត្រាថ្មីនៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងលោកមិនអាចអត់ឱនបានឡើយចំពោះការបង្ហោះសារដែលលោកថាមានលក្ខណៈប្រមាថព្រះមហាក្សត្រ និងវាយប្រហារលើរូបលោក។
កងទ័ពរុស្ស៊ីបានប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅជាច្រើន» តាំងពីពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានពេញទំហឹងលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានកត់ត្រាការអនុវត្តសិទ្ធិមនុស្សនៅជុំវិញពិភពលោក។
តុលាការកូរ៉េខាងត្បូងបានចេញសាលដីកាដោយតម្រូវឱ្យទីភ្នាក់ងារធានារ៉ាប់រងសុខភាពជាតិផ្តល់ការការពារដល់សហព័ទ្ធគូស្នេហ៍ដែលមានភេទដូចគ្នា ប៉ុន្តែសកម្មជនថា មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីឱ្យប្រទេសបញ្ចប់ការរើសអើងលើសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
សកម្មជនខ្មែរក្រោមជិតមួយរយនាក់ដែលមកពីប្រទេសជាច្រើននៅទូទាំងពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដើម្បីពិនិត្យមើលលើសមិទ្ធផលនៃសកម្មភាពក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រេល (Comfrel) យល់ថា ការបាត់បង់សារព័ត៌មានវីអូឌី (VOD) ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available