អង្គការតាមដានខាងឯកជនភាពរបស់អង់គ្លេសបានពិន័យក្រុមហ៊ុនបណ្តាញសង្គម Tik Tok ជាច្រើនលានដុល្លារកាលពីថ្ងៃអង្គារដោយសារបានប្រើទិន្នន័យកុមារដោយមិនត្រឹមត្រូវនឹងបានរំលោភលើការការពារឯទៀតៗសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់។
អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
អ្នកស្រី ប៊ូ រ៉ាត ចាត់ទុកការបញ្ឈប់ពីការងារនេះ ជាការរើសអើងសហជីព និងអយុត្តិធម៌។ អ្នកស្រីជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយវិវាទការងារមួយនេះ ពោលគឺអនុញ្ញាតឱ្យអ្នកស្រីបានចូលធ្វើការឡើងវិញ។
ពួកគេយល់ថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយសារហ៊ានផ្សាយបញ្ហាសង្គម ដើម្បីអាចឱ្យប្រជាពលរដ្ឋដឹងពីបញ្ហាទាំងនោះ និងបានជំរុញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
តួនាទីជាអ្នកដឹកនាំរដ្ឋបាលទីបេកណ្តាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បន្ទាប់ពីសម្តេចសង្ឃ Dalai Lama ដែលជាមេដឹកនាំសាសនានៃដែនដីទីបេមានព្រះជន្ម៨៧វស្សា បានបោះបង់ចោលសិទ្ធិអំណាចនយោបាយដើម្បីគាំទ្រដល់អង្គការដែលអាចមានជីវិតរស់រានយូរជាងព្រះអង្គ។
តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
នៅក្នុងឱកាសខួប២៦ឆ្នាំនៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នៃការបោកគ្រាប់បែកសម្លាប់មនុស្ស គណបក្សភ្លើងទៀនបានប្រកាសបន្តទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់និងរបួស។
សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទោះជាមានការបង់ប្រាក់តម្កល់ដើម្បីធានាតាមច្បាប់ក្តី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាលោកមិនទាន់ទទួលបានលិខិតរបស់ក្រុមស្រ្តីថ្ងៃសុក្រនៅឡើយទេ ហេតុនេះក្រសួងមិនទាន់មានការសម្រេចចិត្តបែបណានៅឡើយទេ។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
អតីតអ្នកសារព័ត៌មាន ដែលសព្វថ្ងៃជាសមាជិកព្រឹទ្ធសភានិងជាអ្នកតំណាងសហគមន៍ជនពិការនៅម៉ាឡេស៊ីលោកស្រី Datuk Ras Adiba Radzi គឺជាជ័យលាភីម្នាក់ក្នុងចំណោម១១ នាក់ ដែលបានទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៨ ខែមីនា។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មាន«លក្ខណៈរើសអើង» និង«លម្អៀង» និងលាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់អាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available