ពួកគេយល់ថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយសារហ៊ានផ្សាយបញ្ហាសង្គម ដើម្បីអាចឱ្យប្រជាពលរដ្ឋដឹងពីបញ្ហាទាំងនោះ និងបានជំរុញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
តួនាទីជាអ្នកដឹកនាំរដ្ឋបាលទីបេកណ្តាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បន្ទាប់ពីសម្តេចសង្ឃ Dalai Lama ដែលជាមេដឹកនាំសាសនានៃដែនដីទីបេមានព្រះជន្ម៨៧វស្សា បានបោះបង់ចោលសិទ្ធិអំណាចនយោបាយដើម្បីគាំទ្រដល់អង្គការដែលអាចមានជីវិតរស់រានយូរជាងព្រះអង្គ។
តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
នៅក្នុងឱកាសខួប២៦ឆ្នាំនៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នៃការបោកគ្រាប់បែកសម្លាប់មនុស្ស គណបក្សភ្លើងទៀនបានប្រកាសបន្តទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់និងរបួស។
សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទោះជាមានការបង់ប្រាក់តម្កល់ដើម្បីធានាតាមច្បាប់ក្តី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាលោកមិនទាន់ទទួលបានលិខិតរបស់ក្រុមស្រ្តីថ្ងៃសុក្រនៅឡើយទេ ហេតុនេះក្រសួងមិនទាន់មានការសម្រេចចិត្តបែបណានៅឡើយទេ។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
អតីតអ្នកសារព័ត៌មាន ដែលសព្វថ្ងៃជាសមាជិកព្រឹទ្ធសភានិងជាអ្នកតំណាងសហគមន៍ជនពិការនៅម៉ាឡេស៊ីលោកស្រី Datuk Ras Adiba Radzi គឺជាជ័យលាភីម្នាក់ក្នុងចំណោម១១ នាក់ ដែលបានទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៨ ខែមីនា។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មាន«លក្ខណៈរើសអើង» និង«លម្អៀង» និងលាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់អាមេរិក។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន។
អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ស្រ្តីពលករចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញ ត្រូវការការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ។
ប្រសិនបើតុលាការរកឃើញកំហុស សកម្មជននយោបាយទាំង២នាក់ នឹងត្រូវប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ តាមមាត្រាថ្មីនៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
ព័ត៌មានផ្សេងទៀត
No media source currently available