ក្នុងច្បាប់ចម្លងលិខិតឆ្លងដែនកម្ពុជាគំរូចាស់ ដែលផ្ដល់ឱ្យដោយអ្នកស្រី Sitanun មានលេខ N1875407 គេឃើញមានរូបថតលោក Wanchalearm ប្រើឈ្មោះ «សុខ ហេង»(Sok Heng) មានឆ្នាំកំណើត ១៩៨២ និងមានស្រុកកំណើតនៅ ខេត្តកោះកុង។
លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញច្បាប់ថៃដែលមានពិសោធន៍ នៅអង្គការសហប្រជាជាតិ លើកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង និងស៊ីរី ត្រូវបានតែងតាំងផ្លូវការជាអ្នករាយការណ៍ពិសេស អ.ស.ប. ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ការចាប់ខ្លួនសកម្មជនជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សតួកគីបានបង្កជាការភ័យខ្លាចថា ការបង្រ្កាបរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាមកលើគណបក្សគាំទ្រជនជាតិឃឺដ កំពុងតែរីកធំឡើង ទោះបីជាមានការអំពាវនាវឲ្យមានការរក្សាភាពស្ងប់ស្ងាត់ក៏ដោយ។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ៦០០ នាក់ ដែលពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ស្របពេលដែលមានការខឹងសម្បារកាលពីពេលថ្មីៗនេះ ចំពោះការបង្ក្រាបដ៏ព្រៃផ្សៃរបស់យោធាលើក្រុមបាតុករ។
សកម្មជនប្រជាធិបតេយ្យហុងកុងចំនួន ៨ នាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនបន្ទាប់ពីត្រូវបានចាប់ខ្លួននៅឯសមុទ្រនោះ បានមកដល់ទីក្រុងហុងកុងវិញហើយ ហើយត្រូវបានឃុំខ្លួនភ្លាមៗ។
លោកបាននិយាយថា រដ្ឋបាលរបស់លោកនឹងប្រឆាំងការរើសអើងជាតិសាសន៍នៅទូទាំងពិភពលោក រួមទាំងការធ្វើបាបយ៉ាងសាហាវទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជនជាតិ Uighursនៅក្នុងប្រទេសចិនផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃច័ន្ទបានអនុម័តទណ្ឌកម្មលើការរំលោភបំពាននៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី ខណៈសហភាពអឺរ៉ុបពង្រីកវិធានការប្រឆាំងការរំលោភសិទ្ធិមនុស្សជាសកល។
នៅក្នុងវិធានការចាប់ខ្លួនចុងក្រោយបង្អស់ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក វៀតណាមបានឃុំខ្លួនបុរសវ័យ ៦១ ឆ្នាំម្នាក់ ដែលបានប្រើប្រាស់បណ្តាញសង្គមនេះដើម្បីប្រកាសពីការឈរឈ្មោះបោះឆ្នោត និងពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស។
ក្នុងអត្ថាធិប្បាយស្តីពីការបង្ក្រាបដ៏ខ្លាំងក្លាលើបាតុកម្មប្រឆាំងរដ្ឋប្រហារ លោក Jokowi បាននិយាយថា លោកនឹងហៅទូរស័ព្ទភ្លាមៗទៅកាន់ស្តេច Sultan Hassanal Bolkiah នៃប្រទេសប៊្រុយណេ ដែលជាប្រធានរបស់អាស៊ាននៅពេលបច្ចុប្បន្ននេះ និងជំរុញឱ្យព្រះអង្គ កោះប្រជុំជាបន្ទាន់។
លោក Ajna Danwong ដែលជាម្ចាស់ភោជនីយដ្ឋាន Curry Curry Thai នៅទីក្រុង Atlanta បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេភាសាថៃថា លោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ដោយសារតែអាជីវកម្មរបស់លោកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីកន្លែងកើតហេតុ។
អ្នកស្រី Aisha Yaqoob Mahmood នាយកប្រតិបត្តិនៃអង្គការមូលនិធិតស៊ូមតិពលរដ្ឋអាមេរិកដើមកំណើតអាស៊ី (Asian American Advocacy Fund) នៅទីក្រុង Atlanta បាននិយាយថា៖ «ខ្ញុំគិតថា មូលហេតុដែលពួកគេមានអារម្មណ៍អស់សង្ឃឹមគឺដោយសារតែពលរដ្ឋអាមេរិកដើមកំណើតអាស៊ីបានលើកឡើងអំពីបញ្ហានេះអស់រយ
ព័ត៌មានផ្សេងទៀត
No media source currently available