ក្រសួងការបរទេសអាមេរិកបានបង្ហាញការរំលោភសិទ្ធិមនុស្សជាច្រើនទម្រង់នៅកម្ពុជា ដែលរួមមានការចាប់ឃុំខ្លួនតាមតែអំពើចិត្ត ការរឹតត្បិតសំឡេងគណបក្សជំទាស់ និងរិះគន់ប្រព័ន្ធតុលាការកម្ពុជាថាស្ថិតក្រោមឥទ្ធិពលនយោបាយ។
ពលរដ្ឋអាមេរិកាំងដើមកំណើត អាស៊ីនៅទូទាំងសហរដ្ឋអាមេរិក ដែលមានរួមទាំងពលរដ្ឋខ្មែរផង មានការព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នចំពោះ សុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។
សកម្មជនបរិស្ថាន៣នាក់ដែលកំពុងជាប់ឃុំនោះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។
គណបក្សសង្គ្រោះជាតិបានចោទថារដ្ឋាភិបាលកម្ពុជាមិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាការវាយប្រហារនោះដើម្បីយកមកផ្តន្ទាទោសទេ។
ក្នុងច្បាប់ចម្លងលិខិតឆ្លងដែនកម្ពុជាគំរូចាស់ ដែលផ្ដល់ឱ្យដោយអ្នកស្រី Sitanun មានលេខ N1875407 គេឃើញមានរូបថតលោក Wanchalearm ប្រើឈ្មោះ «សុខ ហេង»(Sok Heng) មានឆ្នាំកំណើត ១៩៨២ និងមានស្រុកកំណើតនៅ ខេត្តកោះកុង។
លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញច្បាប់ថៃដែលមានពិសោធន៍ នៅអង្គការសហប្រជាជាតិ លើកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង និងស៊ីរី ត្រូវបានតែងតាំងផ្លូវការជាអ្នករាយការណ៍ពិសេស អ.ស.ប. ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ការចាប់ខ្លួនសកម្មជនជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សតួកគីបានបង្កជាការភ័យខ្លាចថា ការបង្រ្កាបរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាមកលើគណបក្សគាំទ្រជនជាតិឃឺដ កំពុងតែរីកធំឡើង ទោះបីជាមានការអំពាវនាវឲ្យមានការរក្សាភាពស្ងប់ស្ងាត់ក៏ដោយ។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ៦០០ នាក់ ដែលពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ស្របពេលដែលមានការខឹងសម្បារកាលពីពេលថ្មីៗនេះ ចំពោះការបង្ក្រាបដ៏ព្រៃផ្សៃរបស់យោធាលើក្រុមបាតុករ។
សកម្មជនប្រជាធិបតេយ្យហុងកុងចំនួន ៨ នាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនបន្ទាប់ពីត្រូវបានចាប់ខ្លួននៅឯសមុទ្រនោះ បានមកដល់ទីក្រុងហុងកុងវិញហើយ ហើយត្រូវបានឃុំខ្លួនភ្លាមៗ។
លោកបាននិយាយថា រដ្ឋបាលរបស់លោកនឹងប្រឆាំងការរើសអើងជាតិសាសន៍នៅទូទាំងពិភពលោក រួមទាំងការធ្វើបាបយ៉ាងសាហាវទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជនជាតិ Uighursនៅក្នុងប្រទេសចិនផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃច័ន្ទបានអនុម័តទណ្ឌកម្មលើការរំលោភបំពាននៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី ខណៈសហភាពអឺរ៉ុបពង្រីកវិធានការប្រឆាំងការរំលោភសិទ្ធិមនុស្សជាសកល។
ព័ត៌មានផ្សេងទៀត
No media source currently available