អធិការប៉ូលិសរដ្ឋលោក Abutu Yaro បានបញ្ជាក់ពីស្ថានភាពរបស់ក្មេងស្រីទាំងនោះ នៅថ្ងៃអង្គារមិ្សលមិញថា ពួកគេមានសេចក្តីសប្បាយរីករាយនិងមានសុខភាពល្អជាធម្មតា ក្នុងពេលដែលពួកគេកំពុងទទួលការពិនិត្យសុខភាព និងដឹកពីការិយាល័យរដ្ឋភិបាលក្នុងរដ្ឋ Gusau។
សហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភអំពីចំណាត់ការនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្រកអ៊ីនធឺណិតជាតិមួយ ដែលក្រុមអ្នករិះគន់និយាយថា នឹងផ្តល់ឱ្យអាជ្ញាធរនូវអំណាចកាន់តែច្រើនឡើង ដើម្បីឈ្លបមើលនិងចាប់ពិរុទ្ធអ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសនេះ។
បាតុកររាប់រយនាក់ ភាគច្រើនបានពាក់មួកការពារបានប្រមូលផ្តុំគ្នានៅខាងក្រោយរបាំងនៅតាមទីកន្លែងនានានៃទីក្រុងរ៉ង់ហ្គូន ដើម្បីស្រែកពាក្យស្លោកប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអ្នកស្រី Michele Bachelet ថ្លែងថា តំបន់ណាក៏មានការរំលោភសិទ្ធិមនុស្សដែរ។ មានប្រទេសតិចតួចប៉ុណ្ណោះដែលមិនមានការបំពានសិទ្ធិមនុស្ស។
អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអ្នកស្រី Liz Throssel និយាយថា មនុស្សទាំងអស់នេះ និងជនស៊ីវិលរាប់ពាន់នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។
របាយការណ៍របស់អ.ស.ប. បានឲ្យដឹងថាមានការធ្វើទារុណកម្មជាប្រព័ន្ធជាច្រើនឬការឈឺចាប់ផ្លូវចិត្តនិងផ្លូវកាយជាច្រើនទម្រង់ផ្សេងទៀតដែលក្រុមអាជ្ញាធរបានប្រព្រឹត្តទៅលើអ្នកជាប់ឃុំ។
ប្រទេសកម្ពុជាបានបដិសេធកាលពីថ្ងៃសុក្រនូវការចោទប្រកាន់ដែលថា ច្បាប់ថ្មីគ្រប់គ្រងច្រកអ៊ីនធឺណិតជាតិ នឹងនាំឱ្យមានការឃ្លាំមើលនិងត្រួតពិនិត្យតាមបែបចិន ដោយបន្ថែមថា ឆាប់ៗនេះ ខ្លួននឹងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន។
នាង Mya Thwet Thwet Khine អាយុ១៩ឆ្នាំ បានត្រូវគេបាញ់ក្នុងអំឡុងពេលនៃបាតុកម្មនៅរដ្ឋធានីណៃពីដោ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ វីដេអូបានបង្ហាញនាងគេចចេញពីកាណុងបាញ់ទឹក ហើយស្រាប់តែដួលទៅលើដីភ្លាមៗ បន្ទាប់ពីគ្រាប់កាំភ្លើងបានត្រូវចំធ្លុះមួកការពារសម្រាប់ជិះម៉ូតូ។
ពួកគេក៏បានបង្ហាញក្តីបារម្ភអំពីការតម្រូវឲ្យផ្តល់ព័ត៌មានដល់រដ្ឋាភិបាល តាមអនុក្រឹត្យដែលពួកគេថាជាការចែងមិនច្បាស់ ដោយអាចនាំឲ្យរដ្ឋាភិបាលអាចនឹងតម្រូវឲ្យក្រុមហ៊ុនផ្តល់ការចូលមើលទិន្នន័យផ្ទាល់ខ្លួនណាមួយ តាមការចង់បាន។
រដ្ឋបាលរបស់លោក Biden ដែលបានចាត់វិធានការដើម្បីបញ្ចប់គម្រោង MPP ត្រូវគេរំពឹងថានឹងចាប់ផ្តើមដំណើរការពាក្យសុំសិទ្ធិជ្រកកោនរបស់ជនចំណាកស្រុកទាំងនេះនៅថ្ងៃទី ១៩ ខែកុម្ភៈខាងមុខ។ មានជនចំណាកស្រុកប្រមាណ ២៥.០០០ នាក់ដែលកំពុងមានសំណុំរឿងក្នុងគម្រោង MPP។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍ថាលោកមានការព្រួយបារម្ភអំពីការផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត។
ព័ត៌មានផ្សេងទៀត
No media source currently available