អ្នកម្នាង Meghan ព្រះមហេសីរបស់ព្រះអង្គម្ចាស់ Harry នៃប្រទេសអង់គ្លេស បានចោទប្រកាន់ក្រុមគ្រួសាររាជវង្សអង់គ្លេសថាបានលើកឡើងពីការព្រួយបារម្ភអំពីថាតើពណ៌ស្បែករបស់ព្រះបុត្រារបស់ព្រះអង្គនឹងខ្មៅប៉ុណ្ណា និងបានជំរុញឲ្យអ្នកម្នាងស្ទើរតែធ្វើអត្តឃាតទៀតផង។
ចំនួនអ្នកជាប់ពន្ធនាគាររង់ចាំការកាត់ទោស និងរង់ចាំសាលក្រមស្ថាពរក្នុងប្រទេសកម្ពុជា មានចំនួនខ្ពស់ខ្លាំង បើប្រៀបនឹងប្រទេសជិតខាង។ ប្រទេសវៀតណាម មានតែចំនួន ១២% ប្រទេសថៃ មាន ១៧% និងឥណ្ឌូនេស៊ី មាន ១៩%។
ក្រុមអ្នកជំនាញនៃអង្គការ អ.ស.ប ក៏បានគូសបញ្ជាក់រួមគ្នាផងដែរថា៖ «ដំណើរការជំនុំជម្រះទាំងមូល មានភាពមិនប្រក្រតី និងបំពានយ៉ាងច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំងការជំនុំជម្រះដែលមិនបានប្រព្រឹត្តទៅជាសាធារណៈ»។
សេចក្តីថ្លែងការណ៍របស់ CPJ បញ្ជាក់ថា៖ «អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យអ្នកកាសែត Shen Kaidong អាចចូលប្រទេសកម្ពុជាវិញ និងធ្វើការដោយសេរី និងគួរតែកុំបណ្តេញអ្នកធ្វើការលើវិស័យសារព័ត៌មានចេញពីប្រទេស ដោយសារតែការងាររបស់ពួកគេ»។
អធិការប៉ូលិសរដ្ឋលោក Abutu Yaro បានបញ្ជាក់ពីស្ថានភាពរបស់ក្មេងស្រីទាំងនោះ នៅថ្ងៃអង្គារមិ្សលមិញថា ពួកគេមានសេចក្តីសប្បាយរីករាយនិងមានសុខភាពល្អជាធម្មតា ក្នុងពេលដែលពួកគេកំពុងទទួលការពិនិត្យសុខភាព និងដឹកពីការិយាល័យរដ្ឋភិបាលក្នុងរដ្ឋ Gusau។
សហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភអំពីចំណាត់ការនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្រកអ៊ីនធឺណិតជាតិមួយ ដែលក្រុមអ្នករិះគន់និយាយថា នឹងផ្តល់ឱ្យអាជ្ញាធរនូវអំណាចកាន់តែច្រើនឡើង ដើម្បីឈ្លបមើលនិងចាប់ពិរុទ្ធអ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសនេះ។
បាតុកររាប់រយនាក់ ភាគច្រើនបានពាក់មួកការពារបានប្រមូលផ្តុំគ្នានៅខាងក្រោយរបាំងនៅតាមទីកន្លែងនានានៃទីក្រុងរ៉ង់ហ្គូន ដើម្បីស្រែកពាក្យស្លោកប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអ្នកស្រី Michele Bachelet ថ្លែងថា តំបន់ណាក៏មានការរំលោភសិទ្ធិមនុស្សដែរ។ មានប្រទេសតិចតួចប៉ុណ្ណោះដែលមិនមានការបំពានសិទ្ធិមនុស្ស។
អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអ្នកស្រី Liz Throssel និយាយថា មនុស្សទាំងអស់នេះ និងជនស៊ីវិលរាប់ពាន់នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។
របាយការណ៍របស់អ.ស.ប. បានឲ្យដឹងថាមានការធ្វើទារុណកម្មជាប្រព័ន្ធជាច្រើនឬការឈឺចាប់ផ្លូវចិត្តនិងផ្លូវកាយជាច្រើនទម្រង់ផ្សេងទៀតដែលក្រុមអាជ្ញាធរបានប្រព្រឹត្តទៅលើអ្នកជាប់ឃុំ។
ប្រទេសកម្ពុជាបានបដិសេធកាលពីថ្ងៃសុក្រនូវការចោទប្រកាន់ដែលថា ច្បាប់ថ្មីគ្រប់គ្រងច្រកអ៊ីនធឺណិតជាតិ នឹងនាំឱ្យមានការឃ្លាំមើលនិងត្រួតពិនិត្យតាមបែបចិន ដោយបន្ថែមថា ឆាប់ៗនេះ ខ្លួននឹងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន។
នាង Mya Thwet Thwet Khine អាយុ១៩ឆ្នាំ បានត្រូវគេបាញ់ក្នុងអំឡុងពេលនៃបាតុកម្មនៅរដ្ឋធានីណៃពីដោ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ វីដេអូបានបង្ហាញនាងគេចចេញពីកាណុងបាញ់ទឹក ហើយស្រាប់តែដួលទៅលើដីភ្លាមៗ បន្ទាប់ពីគ្រាប់កាំភ្លើងបានត្រូវចំធ្លុះមួកការពារសម្រាប់ជិះម៉ូតូ។
ព័ត៌មានផ្សេងទៀត
No media source currently available