តារាល្បីៗរបស់អាមេរិកដូចជាអ្នកស្រី Kim Kardashian West អ្នកចម្រៀងអ្នកស្រី Katy Perry និងតារាភាពយន្តលោក Leonardo DiCaprio ជាដើម បានចូលរួមក្នុងយុទ្ធនាការឈ្មោះ #StopHateforProfit ដើម្បីផ្អាកការផ្សាយជាបណ្តោះអាសន្នរយៈពេល២៤ម៉ោងតាមបណ្តាញសង្គម Instagram នៅថ្ងៃពុធ។
ពួកគេធ្វើដើម្បីប្រឆាំងនូវអ្វីដែលពួកគេហៅថាជាបរាជ័យរបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលជាក្រុមហ៊ុនមេរបស់ Instagram ក្នុងការដោះស្រាយនូវសារនិងរូបភាពបែបហិង្សា និងធ្វើឲ្យស្អប់គ្នាមួយចំនួនដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងព័ត៌មានមិនពិតទាក់ទងនិងការបោះឆ្នោតនោះ។
ក្រុមហ៊ុនហ្វេសប៊ុក បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ ក៏ប៉ុន្តែបានយោងទៅសេចក្តីប្រកាសថ្មីៗដែលខ្លួនធ្វើ អំពី វិធានការនានាដែលខ្លួនកំពុងធ្វើ ដើម្បីកម្រិតការបង្ហោះនូវខ្លឹមសារផ្សេងៗពីសំណាក់ក្រុមដែលគាំទ្រឲ្យមានអំពើហិង្សា និងកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកាខាងមុខនេះ៕