អង្គការការពារសិទ្ធិស្ត្រីចំនួន ៧ ដូចជាមជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស និងអង្គការ ActionAid Cambodia ជាដើម បានរិះគន់វិធានការនេះនៅក្នុងលិខិតចំហមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅនេះ។
សេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅវេលាម៉ោង ៣:៣០នាទី ថ្ងៃទី២០ខែកុម្ភៈ នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដកផ្នែកខ្លះនៃឋានៈអនុគ្រោះពន្ធ EBA នេះ នឹង«ធ្វើឲ្យបាត់បង់ការងារ និងនាំឲ្យមានភាពក្រីក្រ»។ វិស័យកាត់ដេរនៅកម្ពុជា បានផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជិត ១លាននាក់ ដែលភាគច្រើនជាស្ត្រី។
ទារកដែលមានអាយុ៥ខែនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខ្មែរសូវៀត កាលពីថ្ងៃទី១៨ ខែមករា ហើយត្រូវបានរកឃើញថា បាក់ឆ្អឹងភ្លៅ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ បន្ទាប់ពីមន្ទីរពេទ្យខ្មែរសូវៀតបដិសេធមិនទទួលព្យាបាល។
ស្ត្រីជាម្តាយរបស់ទារកត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថាមានកាន់កញ្ចប់ថ្នាំញៀនមេតាហ្វេតាមីនដែលមានតម្លៃ១ម៉ឺនរៀល ហើយត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងដើម្បីរង់ចាំសវនាការតាំងពីពាក់កណ្តាលឆ្នាំ២០១៩ ដែលពេលនោះអ្នកស្រីមានផ្ទៃពោះ៨ខែ។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌យល់ថា ការកាត់ក្តីនៅក្រៅបន្ទប់តុលាការអាចធ្វើទៅបានដោយសារតែច្បាប់មិនបានហាមឃាត់នោះទេ។
មន្ត្រីសុខាភិបាលចិនកាលពីថ្ងៃអង្គារ បាននិយាយថា ចំនួននៃករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬ Covid-19 បានកើនឡើងលើសពី ៧២.០០០ (៧ម៉ឺន ពីរពាន់) ករណី ដោយចំនួនអ្នកស្លាប់បានកើនដល់ជិត១.៩០០នាក់។
ក្រុមមន្ត្រីវៀតណាមនៅក្នុងឃុំ សាឡុងភូ ស្រុកឡុងភូ ខេត្ត សុកត្រាង បដិសេធធ្វើសេចក្តីអាត្ថាធិប្បាយឆ្លើយតបនឹងសំណួរ VOA ដោយអះអាងថា មិនបានដឹងអំពីរឿងនេះទេ។
មន្ត្រីសុខាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចំនួននៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ដែលហៅថា COVID-19 នេះ បានកើនលើស ៧ ម៉ឺននាក់ ហើយអ្នកស្លាប់កើនជិត ១ ពាន់ ៨ រយនាក់។ រីឯអ្នកឆ្លងមេរោគនេះចំនួនប្រហែល ១ ម៉ឺន ១ ពាន់នាក់ បានជាសះស្បើយរួចហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available