សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាដែលទទួលទិញទំនិញនាំចេញចំនួន៤៥ភាគរយ ដែលមានទំហំទឹកប្រាក់ចំនួន៥,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ ក្នុងនោះទំនិញដែលរួចពន្ធមានចំនួន៥,៦ពាន់លានដុល្លារ ដែលធ្វើឱ្យរួចពន្ធជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាកើនលើស១ពាន់នាក់ មន្ត្រីសុខាភិបាលជាន់ខ្ពស់២នាក់នៅខេត្ត Hubei ដែលជាកន្លែងផ្ទុះមេរោគនេះ ត្រូវបានដកហូតចេញពីតំណែង។
ចក្រភពអង់គ្លេសបានរាយការណ៍ករណីនៃការឆ្លងថ្មីចំនួន៤កាលពីថ្ងៃចន្ទ ដែលបានធ្វើឲ្យមានចំនួនមនុស្ស ៨នាក់ដែលបានធ្វើតេស្តមានមេរោគនោះ។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសចិនបានកើនលើស ៩០០ នាក់ ហើយ។ ចំណែកឯការកើនឡើងនៃករណីឆ្លងនៅក្នុងចក្រភពអង់គ្លេសបានធ្វើឲ្យរដ្ឋាភិបាលសម្រេចប្រកាសថា មេរោគនេះគឺជា «ការគំរាមកំហែងធ្ងន់ធ្ងរដែលនឹងជិតកើតឡើង» ចំពោះសុខភាពសាធារណៈ។
អ្នកទិញទំនិញមានការភ័យខ្លាចរាប់សិបនាក់បានត្រូវគេជម្លៀសចេញពីមជ្ឈមណ្ឌលលក់ដូរទំនិញថៃមួយកន្លែងនៅព្រឹកថ្ងៃអាទិត្យនេះនៅពេលដែលប៉ូលិសដែលប្រដាប់ដោយអាវុធ។
មេរោគកូរ៉ូណាបានផ្តាច់ផ្តល់ជីវិតមនុស្ស៨៦នាក់ក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃសៅរ៍ម្សិលមិញដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយថ្ងៃនៅពេលដែលមេរោគនេះ បានបន្តធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រទេសចិនហើយនិងផ្នែកផ្សេងៗទៀតរបស់ពិភពលោក។
លោកប្រធានាធិបតីស.រ.អា. Donald Trump បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន Xi Jinping ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដ៏ប្រល័យ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចាន់ ចេន មេធាវីការពារក្តីមួយរូបរបស់លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការកាត់ក្តីលើកទី៨ ក្នុងសប្តាហ៍ទី៤របស់លោកកឹម សុខា បានបញ្ចប់។
មន្ត្រីសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលមានឆន្ទៈនយោបាយពិតប្រាកដដើម្បីកាត់បន្ថយពលកម្មកុមារ និងការជំពាក់បំណុលនេះដោយសន្សឹមៗ។
ជនស៊ីវិលប្រហែល៨០០០នាក់បានបាត់បង់ផ្ទះសម្បែងដោយសារការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Shan ក្នុងឆ្នាំ២០១៩ ហើយមនុស្សរាប់ពាន់នាក់ទៀតបានរត់ចេញដោយសារការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Kachin រដ្ឋ Karenនិងរដ្ឋ Rakhine។
ព័ត៌មានផ្សេងទៀត
No media source currently available