មន្ត្រីសុខាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចំនួននៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ដែលហៅថា COVID-19 នេះ បានកើនលើស ៧ ម៉ឺននាក់ ហើយអ្នកស្លាប់កើនជិត ១ ពាន់ ៨ រយនាក់។ រីឯអ្នកឆ្លងមេរោគនេះចំនួនប្រហែល ១ ម៉ឺន ១ ពាន់នាក់ បានជាសះស្បើយរួចហើយ។
លោក António Guterres កាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រដល់បណ្ដាប្រទេស ដែលបន្តទទួលយកជនភៀសខ្លួនរាប់លាននាក់ពីប្រទេសអាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្គ្រាមនោះ។
ទីក្រុង Venice គឺជាទីក្រុងអ៊ីតាលីមួយដែលមានភាពល្បីល្បាញនៅក្នុងពិភពលោក។ ទីក្រុងនេះកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃការឡើងកម្តៅផែនដី ដោយទឹកសមុទ្រជោរជន់ខ្ពស់និងការឡើងកម្រិតទឹកសមុទ្រកាន់តែញឹកញាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាដែលទទួលទិញទំនិញនាំចេញចំនួន៤៥ភាគរយ ដែលមានទំហំទឹកប្រាក់ចំនួន៥,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ ក្នុងនោះទំនិញដែលរួចពន្ធមានចំនួន៥,៦ពាន់លានដុល្លារ ដែលធ្វើឱ្យរួចពន្ធជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាកើនលើស១ពាន់នាក់ មន្ត្រីសុខាភិបាលជាន់ខ្ពស់២នាក់នៅខេត្ត Hubei ដែលជាកន្លែងផ្ទុះមេរោគនេះ ត្រូវបានដកហូតចេញពីតំណែង។
ចក្រភពអង់គ្លេសបានរាយការណ៍ករណីនៃការឆ្លងថ្មីចំនួន៤កាលពីថ្ងៃចន្ទ ដែលបានធ្វើឲ្យមានចំនួនមនុស្ស ៨នាក់ដែលបានធ្វើតេស្តមានមេរោគនោះ។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសចិនបានកើនលើស ៩០០ នាក់ ហើយ។ ចំណែកឯការកើនឡើងនៃករណីឆ្លងនៅក្នុងចក្រភពអង់គ្លេសបានធ្វើឲ្យរដ្ឋាភិបាលសម្រេចប្រកាសថា មេរោគនេះគឺជា «ការគំរាមកំហែងធ្ងន់ធ្ងរដែលនឹងជិតកើតឡើង» ចំពោះសុខភាពសាធារណៈ។
អ្នកទិញទំនិញមានការភ័យខ្លាចរាប់សិបនាក់បានត្រូវគេជម្លៀសចេញពីមជ្ឈមណ្ឌលលក់ដូរទំនិញថៃមួយកន្លែងនៅព្រឹកថ្ងៃអាទិត្យនេះនៅពេលដែលប៉ូលិសដែលប្រដាប់ដោយអាវុធ។
មេរោគកូរ៉ូណាបានផ្តាច់ផ្តល់ជីវិតមនុស្ស៨៦នាក់ក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃសៅរ៍ម្សិលមិញដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយថ្ងៃនៅពេលដែលមេរោគនេះ បានបន្តធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រទេសចិនហើយនិងផ្នែកផ្សេងៗទៀតរបស់ពិភពលោក។
លោកប្រធានាធិបតីស.រ.អា. Donald Trump បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន Xi Jinping ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដ៏ប្រល័យ។
ព័ត៌មានផ្សេងទៀត
No media source currently available