ពលរដ្ឋកាន់ឥស្លាមជាងពីរលាននាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតបានជួបជុំគ្នានៅទីក្រុង Mecca ដែលជាទីក្រុងពិសិដ្ឋរបស់សាសនាឥស្លាម ដើម្បីចូលរួមធម្មយាត្រាបុណ្យ Hajj ប្រចាំឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ ពួកអភិបាលក្រុងជាង២០០ក្នុងស.រ.អា.បានទាមទារឱ្យពួកសមាជិកព្រឹទ្ធសភាស.រ.អា.វិលត្រឡប់មកពីការឈប់សម្រាកក្នុងរដូវក្តៅដើម្បីអនុម័តសេចក្តីព្រាងច្បាប់អំពីការគ្រប់គ្រងកាំភ្លើង
នៅតាមការដ្ឋានសំណង់ ក្រុមកម្មករមិនទទួលបានការយកចិត្តទុកដាក់ផ្នែកសុខភាព និងផាសុខភាពសម្រាប់ការរស់នៅរបស់ពួកគេទេ។ របាយការណ៍មួយរបស់សហព័ន្ធសហជីពកម្មករសំណង់បង្ហាញថា កម្មករដែលរស់នៅតាមការដ្ឋានសំណង់ខ្វះទឹកស្អាតប្រើប្រាស់ និងមិនមានបន្ទប់ទឹកគ្រប់គ្រាន់។
«កាលពីពេលថ្មីៗនេះយើងបានបញ្ជូនសារយ៉ាងច្បាស់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាសហរដ្ឋអាមេរិកប្តេជ្ញាប្តូរផ្តាច់ក្នុងការទាមទារឱ្យស្តារឡើងវិញនូវសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
មន្រ្តីមកពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយហៅកាត់ថា ICE បាននិយាយថា ជនចំណាកស្រុកទាំងនេះត្រូវបាននាំយកទៅមូលដ្ឋានកងទ័ពដើម្បីរង់ចាំចំណាត់ការបន្តទៀត។ ពួកគេមួយចំនួនត្រូវពាក់ឧបករណ៍តាមដានអេឡិចត្រូនិកនៅនឹងកជើង ខណៈកំពុងរងចាំកាលបរិចេ្ឆទរបស់តុលាការ។
ឯកសាររបស់ស្ថានីយទូរទស្សន៍ បានធ្វើការចោទប្រកាន់ពីការជាប់ទាក់ទិនរបស់ក្រុមហ៊ុនកាស៊ីណូ Crown នៅប្រទេសអូស្ត្រាលីពីការលាងលុយកខ្វក់ និងការជួញដូរមនុស្ស។ ក្រុមហ៊ុននោះ បានធ្វើការឃោសនានៅតាមកាសែតដោយបានបដិសេធការចោទប្រកាន់ទាំងនោះ។
ជំងឺផ្លូវចិត្ត កាំភ្លើងវែង ភាពជ្រុលនិយមអាចជាកត្តាដែលបង្កឲ្យមានការបាញ់ប្រហារទាំងនេះឡើង ដែលឥឡូវនេះវាបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក នៅអត្រាលើសពីមួយដងក្នុងមួយថ្ងៃ។ វាកំពុងក្លាយជាបញ្ហាមួយនៅក្នុងការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ឆ្លើយតបទៅនឹងការបាញ់ប្រហារក្នុងសហរដ្ឋអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំ សន្យានឹងដោះស្រាយឲ្យបានឆាប់រហ័ស ថ្កោលទោសពួកប្រកាន់ពូជសាសន៍ស្បែកស ហើយបានអំពាវនាវឲ្យមានពិនិត្យឆែកឆេរប្រវត្តិរូបយ៉ាងខ្លាំងចំពោះការទិញកាំភ្លើង។
និយោជិកនាំគ្នាធ្វើបាតុកម្មនៅទីក្រុងហុងកុង នៅថ្ងៃចន្ទនេះ ដែលធ្វើឲ្យមនុស្សម្នាមិនអាចទៅធ្វើការបាន ហើយបង្ខំឲ្យជើងហោះហើរជាង២០០ត្រូវលុបចោល។
នៅក្នុងសហរដ្ឋអាមេរិក ខ្មាន់កាំភ្លើងពីរនាក់បានបាញ់សម្លាប់មនុស្សអស់ចំនួន២៩នាក់និងធ្វើឲ្យរបួសរាប់សិបនាក់ផ្សេងទៀតនៅក្នុងហេតុការណ៍បាញ់ប្រហារចំនួនពីរដាច់ដោយឡែកពីគ្នាកាលពីសៅរ៍និងថ្ងៃអាទិត្យ។ អាជ្ញាធរកំពុងតែស្វែងរកមូលហេតុនៃការបាញ់សម្លាប់រង្គាលនេះ។
រយៈពេល១៣ម៉ោងនៃការកាប់សម្លាប់នៅក្នុងសហរដ្ឋអាមេរិក អ្នកបាញ់ប្រហារ២នាក់នៅក្នុងឧបទ្ទវហេតុ២ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្ស២៩នាក់ ដោយបានធ្វើឲ្យពួកអាជ្ញាធរស្វែងរកមូលហេតុនៅពីខាងក្រោយនៃភាពច្របូកច្របល់វឹកវរនេះ។
ការតវ៉ាប្រឆាំងពីរត្រូវបានបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងហុងកុង មុនពេលការអំពាវនាវឲ្យមានកូដកម្មមួយនៅថ្ងៃចន្ទស្អែកនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available