ប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រឈមមុខដាក់គ្នានៅតាមដងផ្លូវនានា និងនៅឯព្រលានយន្តហោះក្នុងទីក្រុងហុងកុងនៅប៉ុន្មានថ្ងៃថ្មីៗនេះ ហើយភាគីទាំងសងខាងឥឡូវនេះកំពុងបកស្រាយសាច់រឿងផ្ទុយគ្នាប្រាប់ទៅសាធារណជន អំពីជម្លោះនេះ។
មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលនិយាយថាការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនេះមិនមានអត្ថន័យគួរពិចារណានោះទេ។
ការថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឲ្យមានការរកាំចិត្តដល់មនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកំពុងប្រារព្ធពិធីដែលពួកគេចាត់ទុកជា «ថ្ងៃរំដោះ» ដោយមានការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងជប៉ុន។
នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បានថ្លែងថា លោកស្រីសង្ឃឹមថា ក្បួនតវ៉ាសន្តិវិធីកាលពីថ្ងៃអាទិត្យនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុង ដែលជាដែនដីរបស់ចិន នឹងក្លាយជាចំណុចរបត់នៃបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយជិតពីរខែមកនេះ។
អ.ស.ប កំពុងសម្តែងការគោរពដឹងគុណដល់ទិវាមនុស្សធម៌ពិភពលោកចំពោះស្ត្រីរាប់ ម៉ឺននាក់ដែលបានប្រថុយជីវិតក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត ដល់ពលរដ្ឋក្រីក្ររាប់ លាននាក់នៅតំបន់មានជម្លោះ។
មានការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗជាច្រើនរបស់ប្រទេសអូស្រ្តាលីក្នុងការគាំទ្រនិងប្រឆាំងបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
នេះគឺជាលើកទីមួយហើយក្នុងរយៈពេលជិត៥០ឆ្នាំមកនេះ ដែលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានជួបប្រជុំដើម្បីពិភាក្សាអំពីបញ្ហានៃការកើនឡើងភាពតានតឹងក្នុងពេលថ្មីៗនេះ រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់សែននាក់បានហែរក្បួនសន្តិវិធីមួយនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យ ដែលបាតុកម្មប្រឆាំងរដ្ឋាភិបាលនេះបានឈានចូលដល់ចុងសប្តាហ៍ទី១១ហើយ។
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់បានដើរដង្ហែក្បួនដោយសន្តិវិធីតាមផ្លូវក្នុងទីក្រុង ហុងកុងកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាបាតុកម្មកើតឡើងជាប់ៗគ្នារៀងរាល់ចុងសប្តាហ៍លើកទី១១ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចិនហុងកុង។
ក្រុមគ្រូបង្រៀនបានដើរធ្វើបាតុកម្មតាមផ្លូវក្នុងក្រុងហុងកុង កាលពីថ្ងៃសៅរ៍ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ពួកសកម្មជនដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជិតបីខែមកហើយ។
នៅសប្តាហ៍នេះ រដ្ឋាភិបាលបានព្យាយាមការពារនិងទប់ស្កាត់សេចក្តីសម្រេចព្យួរ EBA គឺការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់អឺរ៉ុប តាមរយៈការដាក់របាយការណ៍លម្អិតមួយស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជូនគណៈកម្មការអឺរ៉ុប។
នៅសប្តាហ៍នេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិចិនចំនួនជិត១៣០នាក់ ដែលបានប្រើប្រាស់កម្ពុជាធ្វើជាទីតាំងចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ទៅលើជនជាតិចិនដូចគ្នានៅឯប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available