នៅសប្តាហ៍នេះ រដ្ឋាភិបាលបានព្យាយាមការពារនិងទប់ស្កាត់សេចក្តីសម្រេចព្យួរ EBA គឺការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់អឺរ៉ុប តាមរយៈការដាក់របាយការណ៍លម្អិតមួយស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជូនគណៈកម្មការអឺរ៉ុប។
នៅសប្តាហ៍នេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិចិនចំនួនជិត១៣០នាក់ ដែលបានប្រើប្រាស់កម្ពុជាធ្វើជាទីតាំងចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ទៅលើជនជាតិចិនដូចគ្នានៅឯប្រទេសចិន។
យោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch ជំរំនេះគឺប្រៀបដូចជាគុកដ៏ធំមួយ ដែលហុំព័ទ្ធដោយលួសបន្លានិងឆ្មាំប្រដាប់ដោយអាវុធ។
លោកស្រី Bachelet កំពុងជំរុញឲ្យពួកអាជ្ញាធរក្រុងហុងកុងទប់កុំឲ្យប្រើយុទ្ធវិធីខ្លាំងៗដែលរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងជួបប្រជុំដោយសន្តិវិធីរបស់ប្រជាពលរដ្ឋហើយដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល។
នៅចំពោះមុខអ្នកតំណាងសាសនាព្រះពុទ្ធ សាសនាកាតូលិកនិងសាសនាអ៊ីស្លាមជាច្រើនរយនាក់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស។
នៅថ្ងៃអង្គារនេះជើងហោះហើរទាំងអស់នៅព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងហុងកុងត្រូវបានលុបចោលជាលើកទីពីរ បន្ទាប់ពីបាតុករបានចូលធ្វើបាតុកម្មកាន់កាប់ស្ថានីយសំខាន់នៅក្នុងព្រលានយន្តហោះនេះជាថ្មីម្តងទៀត។
ជាច្រើនឆ្នាំមកនេះ ស.រ.អា.បានចេញសេចក្តីណែនាំ ការព្រមាននានាទៅដល់អ្នកដំណើរដែលអាចធ្វើដំណើរទៅប្រទេសមានជម្លោះប្រដាប់អាវុធ ក៏ប៉ុន្តែបច្ចុប្បន្ន ប្រទេសមួយចំនួនបានចេញការព្រមានអំពីគ្រោះថ្នាក់នៃការធ្វើដំណើរមកស.រ.អា.ដោយសារបញ្ហាអំពើហិង្សាកាំភ្លើង។
អ្នកតវ៉ារាប់ពាន់នាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននាំគ្នាទៅតវ៉ានៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង ហុងកុង កាលពីថ្ងៃចន្ទ ដែលបានបង្ខំឲ្យជើងហោះហើរទាំងអស់ត្រូវលុបចោល។
ក្រុមហ៊ុនប៊ែលហ្ស៊ិកបានក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសាជីវកម្មនានាផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុទាំងអស់ជាមួយឧត្តមសេនីយ៍របស់ប្រទេសនេះ។
មេធាវីរបស់បុរសម្នាក់ដែលជាប់សង្ស័យថា បានបាញ់ប្រហារក្នុងវិហារឥស្លាមនៅប្រទេសន័រវែសនិយាយថា កូនក្តីរបស់លោកមិនសហការជាមួយអ្នកស៊ើបអង្កេតទេ។
រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិស្តីទីរបស់សហរដ្ឋអាមេរិក បានការពារការវាយឆ្មក់កាលពីសប្តាហ៍មុនលើរោងចក្រផលិតម្ហូបអាហារនៅក្នុងរដ្ឋមីស៊ីស៊ីពីដើម្បីស្វែងរកជនចំណាកស្រុកគ្មានក្រដាសស្នាមរាប់រយនាក់ ក៏ប៉ុន្តែ បានទទួលស្គាល់ថា «ជាពេលវេលាមិនគប្បី»។
ពលរដ្ឋកាន់ឥស្លាមជាងពីរលាននាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតបានជួបជុំគ្នានៅទីក្រុង Mecca ដែលជាទីក្រុងពិសិដ្ឋរបស់សាសនាឥស្លាម ដើម្បីចូលរួមធម្មយាត្រាបុណ្យ Hajj ប្រចាំឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available