ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​គ្រូបង្រៀន​ប្រជុំ​គ្នា​ដង្ហែ​ក្បួន​គាំទ្រ​​បាតុកម្ម​នៅ​ក្នុង​ក្រុង​ហុងកុង


ក្រុម​គ្រូ​បង្រៀន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ធ្វើ​បត្យាប័ន ក្នុង​ពេល​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង​ហុង​កុង ដែល​រៀប​ចំ​ដោយ​សហជីព​គ្រូ​បង្រៀន​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៧ សីហា ២០១៩។
ក្រុម​គ្រូ​បង្រៀន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ធ្វើ​បត្យាប័ន ក្នុង​ពេល​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង​ហុង​កុង ដែល​រៀប​ចំ​ដោយ​សហជីព​គ្រូ​បង្រៀន​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៧ សីហា ២០១៩។

ក្រុម​គ្រូ​បង្រៀន​បាន​ដើរ​ធ្វើ​បាតុកម្ម​តាមផ្លូវ​ក្នុង​ក្រុង​ហុងកុង ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​ពួក​សកម្មជន​ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជិត​បី​ខែ​មក​ហើយ។

លោក ​Yu​ ដែល​ជា​គ្រូ​ខាង​ភ្លេង​នៅ​ឯ​វិទ្យាល័យ​មួយ​បាននិយាយ​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា៖​ «ខ្ញុំ​សូម​សរសើរ​សេចក្តី​ក្លាហាន​និង​ការ​គិត​គូរ​របស់​ពួក​គេ​ដល់​ក្រុង​ហុងកុង។ ពួក​សកម្មជន​ទាំង​នេះ​ក្លាហាន​ជាង​រដ្ឋាភិបាល​យើង​ទៅ​ទៀត»។

ក្រុម​គ្រូ​បង្រៀន​ទាំង​នេះ​បាន​ជួប​ជុំគ្នា​នៅ​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​នៅ​មុន​ពេល​ពួក​គេ​ដើរ​ទៅ​កាន់​វិមាន​រដ្ឋាភិបាល​ដែល​ជា​លំនៅ​ដ្ឋាន​របស់​លោកស្រី​ Carrie Lam មេដឹកនាំ​ក្រុង​ហុងកុង។

ការ​ប្រជុំ​គ្នា​ធ្វើ​បាតុកម្ម​មាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នៅ​ទូទាំង​ក្រុង​ហុង​កុង។

ជា​ធម្មតា​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ចុង​សប្តាហ៍ ក៏​ប៉ុន្តែ​បាតុកម្ម​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ឯ​អាកាសយានដ្ឋាន​ហុង​កុងបាន​ធ្វើ​បន្ត​ដល់​សប្តាហ៍​ធ្វើ​ការងារ​ដែល​នាំ​ឱ្យ​មាន​ការ​គាំង​ដំណើរ​បី​បួន​ថ្ងៃ​នៅ​ឯ​អាកាសយានដ្ឋាន​នេះ​ដែល​ជា​ចំណត​យន្ត​ហោះ​មមាញឹក​បំផុត​មួយ​ក្នុង​ពិភព​លោក​ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នារវាង​ពួក​បាតុករ​និង​ពួក​ប៉ូលិស​ទប់​ទល់​នឹង​កុបកម្ម​ផង​ដែរ។

បាតុកម្ម​ទាំង​នេះ​បាន​ចាប់​ផ្តើម​ជា​ការ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​បញ្ឈប់​សេចក្តីព្រាង​ច្បាប់​បត្យាប័ន​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួក​ជន​ជាប់​សង្ស័យ​ពី​បទ​ឧក្រិដ្ឋ​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​ស្រពិច​ស្រពិល​នៃប្រទេស​ចិន​ដី​គោក។

ជួន​កាល​បាតុកម្ម​ទាំង​នោះ​បានក្លាយ​ទៅ​ជា​អំពើ​ហិង្សា។​ បាតុកម្ម​ទាំង​នេះ​បាន​វិវឌ្ឍ​ទៅ​ជា​ចលនា​មួយ​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​នៅ​ហុងកុង៕

XS
SM
MD
LG