ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ហុងកុង​សាទរ​ចំពោះ​ក្បួន​តវ៉ា​សន្តិវិធី​បន្ទាប់​ពី​មាន​វិបត្តិ​នយោបាយ


លោកស្រី Carrie Lam ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
លោកស្រី Carrie Lam ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

នាយក​ប្រតិបត្តិ​ទីក្រុងហុងកុង លោកស្រី Carrie Lam បាន​ថ្លែង​ថា​ លោកស្រី​សង្ឃឹម​ថា​ ក្បួន​តវ៉ា​សន្តិវិធី​កាល​ពី​ថ្ងៃអាទិត្យ​នៅ​តាម​ផ្លូវនានា​ក្នុង​ទីក្រុង​ហុងកុង​ ដែល​ជា​ដែនដី​របស់​ចិន​ នឹង​ក្លាយ​ជា​ចំណុច​របត់​នៃ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​អូស​បន្លាយ​ជិតពីរ​ខែ​មក​នេះ។

បាតុកម្ម​នេះ​ចាប់​ផ្តើម​ចេញ​ពី​ការប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន​របស់​ទីក្រុងហុងកុង​ ដែល​នឹង​ត្រូវ​បញ្ជូន​ឧក្រិដ្ឋជន​សង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដី​គោក​ ប៉ុន្តែ​បាតុកម្ម​នេះ​បាន​បង្កើន​ភាពតានតឹង​ក្លាយ​ជា​អំពើហិង្សា​ និង​បាន​បណ្តាល​ឲ្យ​ទីក្រុងហុងកុង​ធ្លាក់​ចូល​ក្នុង​វិបត្តិនយោបាយ​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំង​ពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ទៅ​រដ្ឋាភិបាលក្រុង​ប៉េកាំង​វិញ​កាល​ពី​ឆ្នាំ១៩៩៧។

ពួក​បាតុករ​បាន​ដាក់​បញ្ជី​ទាមទារ​របស់​ពួកគេ​ ដែល​ក្នុងការ​ទាមទារ​ទាំងនោះ​ពួកគេ​ក៏​ទាមទារ​ឲ្យ​ដក​ចេញ​ទាំងស្រុង​នូវសំណើ​ច្បាប់​បត្យាប័ន​ បង្កើត​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៅលើ​ការចោទប្រកាន់​ប៉ូលិស​ថា​បាន​បង្ក្រាប​ឃោរឃៅ​លើ​ហ្វូងបាតុករ ដោះលែង​មនុស្ស​ជាង៧០០នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​អំឡុងពេល​បាតុកម្ម ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ទីក្រុង​ដោយ​ផ្ទាល់​ និង​ទាមទារ​ឲ្យ​លោកស្រី Lam ចុះចេញ​ពី​តំណែង។ លោកស្រី Lam បាន​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃអង្គារ​នេះ​ថា​ កងកម្លាំង​ប៉ូលិស​ហុងកុង​នឹង​ចាប់ផ្តើម​ធ្វើ​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ឆ្លើយតប​ទៅ​នឹង​បណ្តឹង​ទាំង១៧៤ ដែល​បាន​ចោទ​ថា​ប៉ូលិស​ប្រើ​កម្លាំង​ហួសកម្រិត​ រួមទាំង​បណ្តឹង​អំពី​ការ​បាញ់ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​ការ​បាញ់​គ្រាប់​កាំភ្លើងជ័រ​ទៅ​លើ​ក្រុមបាតុករ​ផងដែរ។ លោកស្រី​ក៏បាន​បញ្ឈប់​សំណើ​ច្បាប់​បត្យាប័ន​ចម្រូង​ចម្រាស​បណ្តោះ​អាសន្ន​ជាផ្លូវ​ការ​ផង​ដែរ៕

XS
SM
MD
LG