អ្នកការពារសិទ្ធិកម្មករពីរនាក់កំពុងជាប់ឃុំជាបណ្តោះអាសន្ន ក្រោយពីសមាជិកសហជីពចំនួនពីរបានផ្ទុះជម្លោះនៅក្នុងរោងចក្រមួយក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ ប្រធានសហជីពដែលមានជម្លោះចោទគ្នាទៅវិញទៅមកទាក់ទងទៅនឹងការបង្កហេតុ។
គណៈកម្មការពិសេសមួយបានជំរុញបណ្ដាប្រទេសនានាឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងយោធាមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីឲ្យយោធាមីយ៉ាន់ម៉ាមានការទទួលខុសត្រូវរឿងរំលោភសិទ្ធិមនុស្សដែលធ្វើចំពោះជាតិសាសន៍រូ៉ហ៊ីងយ៉ា កាន់សាសនាឥស្លាម។
ក្នុងនាមជាប្រទេសដែលព្រមទទួលអនុវត្តតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កម្ពុជាគួរតែពិចារណាពិនិត្យមើលឡើងវិញនូវច្បាប់ជាតិរបស់ខ្លួនទាក់ទងនឹងសិទ្ធិមានមេធាវីនិងមានវត្តមានរបស់ជនជាប់ចោទនៅពេលសវនាការ។
ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស៦នាក់ ដែលចូលរួមថ្វាយបង្គំព្រះដ៏ធំមួយក្នុងព្រះវិហារកាតូលិក Dablo ស្ថិតនៅភាគខាងជើងប្រទេសបួគីណាហ្វាសូ កាលពីព្រឹកថ្ងៃអាទិត្យ។ នេះជាការអះអាងរបស់ក្រុមមន្ត្រី និងសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក។
បន្ទាប់ពីអង្គការ Human Rights Watch ក្រុមតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្សបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការយាយីផ្នែកនយោបាយលើបក្សប្រឆាំង ដោយបានរៀបរាប់លម្អិតអំពីករណីហិង្សាចុងក្រោយលើអតីតគណបក្សសង្គ្រោះជាតិ។
ក្នុងចំណោមសកម្មជននយោបាយទាំង៦នាក់នេះ មានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតនៅសង្កាត់អូរចារ យ៉ាងសកម្មមួយរូបនៅខេត្តបាត់ដំបង។
ក៏ប៉ុន្តែដំណាលគ្នានឹងការបារម្ភនោះ លោកស្រី រ៉ូណា ស្មីត ក៏បានកត់សម្គាល់ឃើញមានការរីកចម្រើនជាវិជ្ជមានមួយចំនួនក្នុងបេសកកម្មរយៈពេល១១ថ្ងៃនៅកម្ពុជាលើកនេះ។
ថ្ងៃទី៣ខែឧសភា គឺជាទិវាសារព័ត៌មានពិភពលោក ដែលអង្គការសហប្រជាជាតិបានប្រកាសឲ្យប្រារព្ធតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ ទិវាសារព័ត៌មានពិភពលោកគឺមានបំណង អបអរសាទរគោលការណ៍នានានៃសេរីភាពសារព័ត៌មាន វាយតម្លៃពីស្ថានភាពនៃសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក ការពារឯករាជ្យភាពសារព័ត៌មា
ក្រុមអ្នកតស៊ូមតិស្នើសុំឲ្យ UNHCR ពន្លឿនការតាំងទីលំនៅឲ្យជនជាតិខ្មែរក្រោមចំនួនជាង២០០ នាក់ នៅប្រទេសថៃ ក្រោយពេលពួកគេរត់ភៀសខ្លួនចេញពីវៀតណាមដើម្បីស្វែងរកសិទ្ធជ្រកកោណក្នុងប្រទេសទី៣។
ការសាកសួររបស់តុលាការខេត្តបាត់ដំបងនឹងធ្វើឡើងជាបន្តបន្ទាប់ជាស៊េរីលើមន្ត្រីអតីតបក្សប្រឆាំងសរុបចំនួន២៥រូបក្នុងរយៈពេលពីរសប្តាហ៍។
អ្នកកាសែត Reuters ពីរនាក់ដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់រក្សាការសម្ងាត់ផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាច្បាប់បង្កើតឡើងតាំងពីសម័យអាណានិគមមក ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃអង្គារនេះ។
នាយកផ្នែកផ្សាយទៅកាន់ទ្វីបអាហ្វ្រិកនៃ VOA គឺលោក Negussie Mengesha ក៏អាចធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកបានវិញជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available