ក្រោយចាកចេញអស់៤០ឆ្នាំ អ្នកកាសែត VOA ម្នាក់មកពីអេត្យូពី វិលត្រឡប់ទៅប្រទេសកំណើតជាលើកដំបូង
ផ្ទុយពីនិន្នាការផ្ដាច់ការនិយមនៅទ្វីបអាហ្វ្រិក នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអេត្យូពីគឺលោក Abiy Ahmed កំពុងដកចេញនូវការរឹតត្បិតនានាទៅលើប្រព័ន្ធផ្សព្វផ្សាយនិងដោះលែងអ្នកកាសែត និងអ្នកសរសេរអត្ថបទលើទំព័រផ្ទាល់ខ្លួនតាមអ៊ីនធឺណិតដែលកំពុងជាប់ឃុំឃាំងទាំងអស់។ គេហទំព័រនិងស្ថានីយទូរទស្សន៍នានាដែលត្រូវបានរាំងខ្ទប់ កំពុងចាប់ដំណើរការឡើងវិញ។ នាយកផ្នែកផ្សាយទៅកាន់ទ្វីបអាហ្វ្រិកនៃ VOA គឺលោក Negussie Mengesha ក៏អាចធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកបានវិញជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។ លោក Negussie ចែករំលែករឿងរ៉ាវរបស់លោកដែលបានជួបលោកនាយករដ្ឋមន្ត្រី Abiy ជាផ្នែកមួយនៃដំណើរផ្ទាល់ខ្លួនស្វែងរកសេរីភាពសារព័ត៌មាន ក្នុងប្រទេសអេត្យូពី។ លោក សាយ មុន្នី ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕