នៅសប្ដាហ៍នេះ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ជំនួយជាទឹកប្រាក់៥លានអឺរ៉ូ ដែលស្មើនឹងជាង៥.៦លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលនៅកម្ពុជា។
អាជ្ញាធរបានស្តីបន្ទោសលើក្លិនប្រេងចាស់ៗដែលបានបង្ហៀរចោលនៅក្បែររោងចក្រនោះ ប៉ុន្តែកម្មករមួយចំនួនដែល VOA បានសម្ភាសន៍ហាក់មិនយល់ស្របនឹងការសន្និដ្ឋាននេះទេ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរាយការណ៍ថា ជនភៀសខ្លួននិងជនចំណាកស្រុកវេណេស៊ុយអេឡារាប់ពាន់នាក់កំពុងចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការជ្រកកោនឬជីវភាពប្រសើរឡើង។
មជ្ឈមណ្ឌលឃុំឃាំងនៅលើកោះ Christmas ដែលជាដែនដីអូស្រ្តាលីនៅក្នុងមហាសមុទ្រឥណ្ឌា នឹងត្រូវបើកឡើងវិញ។ មជ្ឈមណ្ឌលឃុំឃាំងនេះ បានប្រតិបត្តិការចាប់តាំងពីឆ្នាំ២០០៣មក ក៏ប៉ុន្តែ ត្រូវបានបិទកាលពីឆ្នាំទៅ។
ប្រទេសចិន បានបង្ហាញឲ្យឃើញថា តួកគីខុសទៅលើពាក្យចចាមអារ៉ាមពីការស្លាប់របស់លោក Abdurehim Heyit ដែលជាកវីនិពន្ធ និងជាតន្ត្រីករជនជាតិភាគតិច Uighur ដ៏ល្បីល្បាញម្នាក់។
អ្នកស្រី Emily Zeeberg បានថ្លែងបញ្ជាក់តាម Email នោះថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារនោះ គឺដោយសារស.រ.អា ជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ ប្រទេស។
ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប.អំពាវនាវឲ្យតុលាការប្រទេសហ្វីលីពីនទម្លាក់ បទចោទទាំងអស់ប្រឆាំងនឹងអ្នកកាសែត ម៉ារៀ រេះស្សា (Maria Ressa)។ ការិយាល័យនេះនិយាយថា ការបន្តសំណុំរឿងនេះនឹងគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យក្នុងប្រទេស។
អង្គការ Amnesty រិះគន់គោលនយោបាយ«ដ៏អាម៉ាស់» របស់អឺរ៉ុបរឿងរារាំងទូកជនភៀសខ្លួនមិនឲ្យចូលចត
បន្ទាប់ពីមានប្រតិកម្មរិះគន់ពីសំណាក់សង្គមស៊ីវិលនិងពលរដ្ឋលើករណីបាញ់បង្ក្រាបបាតុកម្មដីធ្លីមួយកន្លែងក្នុងខេត្តព្រះសីហនុ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រើប្រាស់កងកម្លាំងយោធាពីសំណាក់រដ្ឋបាលខេត្តគឺជាអំពើផ្ទុយពីច្បាប់។
ប្រទេសថៃ បានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក Hakeem al-Araibi ជនភៀសខ្លួនជាកីឡាករបាល់ទាត់ដោយបានអនុញ្ញាតឲ្យលោកវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីជាទីកន្លែងដែលលោករស់នៅ។
ព័ត៌មានផ្សេងទៀត
No media source currently available