ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្នើ​លោក Trump ឲ្យ​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត


ពលរដ្ឋនាំគ្នាលើកបដារូបលោក Jamal Khashoggi នៅ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
ពលរដ្ឋនាំគ្នាលើកបដារូបលោក Jamal Khashoggi នៅ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

លិខិត​នោះ​បាន​បញ្ជាក់​ថា៖ «ការ​បាត់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក Jamal Khashoggi ដែល​ជា​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត និង​ជា​អ្នក​សរសេរ​ព័ត៌មាន​ឲ្យ​កាសែត Washington Post បាន​បង្ហាញ​ថា លោក​អាច​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ»។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ក្រុម​កំពុង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ឲ្យ​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​អ្នក​កាសែត​ជនជាតិ​អារ៉ាប៊ី សាអ៊ូឌីត​ម្នាក់ ដែល​ការ​ស៊ើប​អង្កេត​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី និង​ស្ថាប័ន​រដ្ឋាភិបាល​អារ៉ាប៊ី សាអ៊ូឌីត។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ជូន​លោក Trump កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​ស្នើ​ឲ្យ​ប្រើ​ច្បាប់ Global Magnitsky Act ឆ្នាំ ២០១៦ ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​លោក Jamal Khashoggi ដែល​បាន​បាត់​ខ្លួន​តាំង​ពី​លោក​បាន​ចូល​ស្ថាន​កុងស៊ុល​អារ៉ាប៊ី សាអ៊ូឌីត​នៅ​ក្នុង​ទីក្រុងអ៊ីស្តង់ប៊ូល​ ប្រទេស​តួកគី កាល​ពី​សប្ដាហ៍​មុន។

លិខិត​នោះ​បាន​បញ្ជាក់​ថា៖ «ការ​បាត់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក Jamal Khashoggi ដែល​ជា​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត និង​ជា​អ្នក​សរសេរ​ព័ត៌មាន​ឲ្យ​កាសែត Washington Post បាន​បង្ហាញ​ថា លោក​អាច​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ»។

លោក​ប្រធានាធិបតី Trump ត្រូវតែ​រាយការណ៍​ទៅ​ព្រឹទ្ធសភា​នៅ​ក្នុង​រយៈពេល ១២០ ថ្ងៃ ជាមួយ​នឹង​ការ​តាំងចិត្ត និង​ការ​សម្រេចចិត្ត​លើ​ការ​ដាក់​ទណ្ឌកម្ម។

សេតវិមាន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា មន្ត្រី​កំពូលៗ​នៃ​រដ្ឋបាល​លោក Trump បាន​និយាយ​ជាមួយ​នឹង​ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អំពី​ការ​បាត់​ខ្លួន​លោក Khashoggi ដោយ​អាថ៌កំបាំង​នេះ។ មន្ត្រី​រដ្ឋាភិបាល​តួកគី​បាន​និយាយ​ថា ពួកគេ​ជឿ​ថា លោក Khashoggi ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី សាអ៊ូឌីត​ប្រចាំ​ប្រទេស​តួកគី​កាល​ពី​សប្ដាហ៍​មុន។

សេតវិមាន​បាន​បន្ថែម​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton និង​ទីប្រឹក្សា​ជាន់​ខ្ពស់​អាមេរិក​លោក Jared Kushner បាន​និយាយ​ជាមួយ​នឹង​ព្រះអង្គម្ចាស់​រជ្ជទាយាទ bin Salman កាល​ពី​ថ្ងៃ​អង្គារ ចំណែក​ឯ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo វិញ បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​នឹង​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ចង់​បាន​របស់​សហរដ្ឋ​អាមេរិក​នូវ​ព័ត៌មាន​អំពី​ករណី​នេះ៕

XS
SM
MD
LG