ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ជាប់​ឆ្នោត​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ


រូប​ឯកសារ៖ ក្រុម​បាតុករ​កាន់បដា​និង​ភ្លើង​ទៀន​ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​ការ​សម្លាប់​សិស្ស​ថ្នាក់​ទី​១១ ម្នាក់​ដោយ​ពួក​ប៉ូលិស​នៅ​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០១៧។
រូប​ឯកសារ៖ ក្រុម​បាតុករ​កាន់បដា​និង​ភ្លើង​ទៀន​ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​ការ​សម្លាប់​សិស្ស​ថ្នាក់​ទី​១១ ម្នាក់​ដោយ​ពួក​ប៉ូលិស​នៅ​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០១៧។

ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​ការណ៍​នេះ​បាន​ជួយ​ជំរុញ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ប្រធានាធិបតី ​Rodrigo Duterte​ បន្ទាប់​ពី​មាន​ការ​រិះគន់​រយៈ​ពេល​ពីរ​ឆ្នាំ​ប្រឆាំង​នឹង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ការ​បង្ក្រាប​ថ្នាំញៀន​ក្នុង​ប្រទេស​ហ្វីលីពីន។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ប្រឆាំង​ទៅ​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រទេស​ហ្វីលីពីន ដោយ​បាន​និយាយ​ថា ​ប្រទេស​នេះ​មិន​គួរ​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ទេ​ និង​បាន​ហៅ​ប្រទេសហ្វីលីពីន​ថា​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ Duterte​ ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​ បាន​បង្ក​ក្តីបារម្ភ​ដល់​ពួក​អ្នក​រាយការណ៍​អង្គការ​សហប្រជា​ជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ហ្វីលីពីន។ កាល​ពី​ដើម​ឆ្នាំ២០១៨​នេះ ​រដ្ឋាភិបាល​របស់​លោក​បាន​ដក​សមាជិកភាព​ពី​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ​ICC ​បន្ទាប់​ពី​តុលាការ​នេះ​បាន​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​នានា​ថា​លោក​ Duterte ​និង​ក្រុម​មន្រ្តី​ផ្សេងៗ​ទៀត​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន។

ក៏​ប៉ុន្តែ​លោក ​Duterte​ បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​បង្កើត​គណៈ​កម្មការសិទ្ធិ​មនុស្ស​ដើម្បី​ត្រួត​ពិនិត្យ​មើល​របាយការណ៍​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ដល់​ទៅ ១២០០០​នាក់​ រួមទាំង​អនីតិជន​ផង​ដែរ​ ក្រោម​ស្នា​ដៃ​របស់​ពួកប៉ូលិស។

លោក​ Duterte ក៏​បាន​អនុម័ត​លើ​កំណែ​ទម្រង់​សិទ្ធិ​ជាមូលដ្ឋាន​បស់​ពលរដ្ឋ​ហ្វីលីពីន​ផងដែរ។ ​នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​រដ្ឋ​មន្រ្តី​ការបរទេស​របស់​លោក​ Duterte៕

XS
SM
MD
LG