បទសម្ភាសន៍ VOA៖ ទេព វន្នី ធ្វើទស្សនកិច្ចនៅអាមេរិក ដើម្បីយុត្តិធម៌ជនរងគ្រោះដោយការរំលោភបំពានដីធ្លី
អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោម្នាក់ កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយអង្គការស្ថាប័នអាមេរិកាំងសំខាន់ៗ និងសហគមន៍ ខ្មែរអាមេរិកាំងតាមបណ្ដារដ្ឋនានា បន្ទាប់ពីបានជាប់ពន្ធនាគារជាង ២ឆ្នាំ ដោយសារ តែការតស៊ូមតិ ដើម្បីរកយុត្តិធម៌សម្រាប់ជនរងគ្រោះដីធ្លីនៅកម្ពុជា។ អ្នកស្រី ទេព វន្នី បាននិយាយថា អ្នកស្រីមកទីនេះ ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយបញ្ចប់វប្បធម៌គ្មានទោសពៃរ៍ និងឈប់ប្រើប្រាស់តុលាការទៅចាប់ជនស្លូតត្រង់ ដើម្បីឱ្យពលរដ្ឋលែងរស់នៅដោយភាពភ័យខ្លាចដូចសម័យ ប៉ុល ពត តទៅទៀត។ តទៅនេះ ជាបទសម្ភាសន៍របស់លោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនជាមួយអ្នកស្រី ទេព វន្នី កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែតុលា ឆ្នាំ ២០១៨ ក្នុងបន្ទប់ផ្សាយរបស់ VOA៕