មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។
ប៉ូលិសថៃបានទម្លាយថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃមិនមែនជារឿងនយោបាយឡើយ ហើយវាជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះ។
បុគ្គលដែលត្រូវបានតុលាការថៃចេញដីកាឱ្យចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនខ្មែរនៅទីក្រុងបាងកកនោះ ត្រូវបានបង្ហាញអត្តសញ្ញាណថាឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថា ជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
បុគ្គលម្នាក់នោះត្រូវបានបង្ហាញអត្តសញ្ញាណថា ឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថាជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
កាលពីថ្ងៃចន្ទ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ធ្វើឱ្យកាស៊ីណូស្របច្បាប់ ដោយមានបំណងជំរុញទេសចរណ៍និងសេដ្ឋកិច្ចដែលរីកចម្រើនយឺតយ៉ាវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
បើទោះជនដៃដល់បដិសេធមិនប្រាប់ថា អ្នកណាបញ្ជាពីក្រោយក្តី តែជននេះបានសារភាពអំពីការបាញ់សម្លាប់លោក លិម គិមយ៉ា ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង។
បើតាមសារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយថា មានជនជាតិខ្មែរម្នាក់ដែលត្រូវបានប៉ូលិសថៃសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។
បើតាមការចុះផ្សាយរបស់កាសែត The Nation ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាអតីតមន្ត្រីកងទ័ពជើងទឹកភូមិន្ទថៃ (ទាហ៊ានម៉ារីនថៃ) ហើយសមត្ថកិច្ចថៃកំពុងតាមចាប់ខ្លួន។
អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាត្រូវបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញដោយខ្មាន់កាំភ្លើងម្នាក់ដែលជិះម៉ូតូ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេដ្ឋកិច្ចវៀតណាមបានកើនជាង ៧% ហួសការរំពឹងទុកនៅក្នុងឆ្នាំ ២០២៤ ដោយសារការនាំចេញកើនឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមដែលបានបង្ហាញឡើងកាលពីថ្ងៃចន្ទ។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។
ស្ត្រីហ្វីលីពីនដែលមានគភ៌ ១០ នាក់និង ៣ នាក់ទៀតដែលមានទារកបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ក្នុងពេល ៣ ថ្ងៃក្រោយមកបន្ទាប់ពីត្រូវបានព្រះមហាក្សត្រខ្មែរព្រះរាជទានលើកលែងទោសឲ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available