អ្នកវិភាគខ្លះថា សារក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសចិននិងរដ្ឋមន្ត្រីការបរទេសអាមេរិកនៅសិង្ហបុរីប្រហែលបង្ហាញថាសន្តិសុខតំបន់នឹងកាន់តែអាក្រក់។
អ្នកស្រី Suu Kyi កំពុងជាប់ទោសក្នុងពន្ធនាគាររយៈពេល២៧ឆ្នាំ ដែលធ្វើឡើងដោយតុលាការនៃរបបសឹកមីយ៉ាន់ម៉ា។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈដែលភាពតានតឹងនៅតែបន្តកើតមាននៅក្នុងប្រទេសតូចមួយនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលការប្រយុទ្ធជាច្រើនខែរវាងក្រុមសកម្មប្រយុទ្ធ Hezbollah និងទាហានអ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់នៅតាមព្រំដែនផ្លាស់ទីលំនៅ។
វៀតណាមអះអាងថា ចិនបានបំពានអធិបតេយ្យភាពរបស់ខ្លួន ពេលចិនពង្រាយនាវាមន្ទីរពេទ្យទៅកាន់ប្រជុំកោះ Paracel។
អ្នកស្រី Chonthicha ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រជាច្រើននៅពេលដែលអ្នកស្រីបានមកដល់សាលាដំបូង Thanyaburi ក្នុងខេត្ត Pathum Thani នៅភាគខាងជើងរាជធានីបាងកកជាមួយសហការីមួយចំនួននៃគណបក្សរបស់អ្នកស្រី។
កម្មវិធីនឹងចាប់ផ្តើមនៅខែមិថុនា ដោយអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសចំនួន ៩៣ គឺកើនឡើងពីបច្ចុប្បន្នចំនួន ៥៧ ស្នាក់នៅរយៈពេល ៦០ ថ្ងៃ ហើយអ្នកដំណើរច្រើនទៀតក៏អាចទទួលបានទិដ្ឋាការពេលមកដល់ផងដែរ។
អ្នកនាំពាក្យម្នាក់នៃការិយាល័យអគ្គរាជអាជ្ញាបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធនេះថាលោក Thaksin អាយុ ៧៤ ឆ្នាំ ត្រូវតែចេញបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីឆ្លើយនឹងការចោទប្រកាន់។
ក្រសួងការបរទេសថៃបាននិយាយប្រាប់វីអូអេថា គោលដៅគឺធ្វើឱ្យអនុសញ្ញានេះត្រូវបានផ្តល់សច្ចានុមតិពេញលេញដោយរដ្ឋាភិបាលក្រុងបាងកកនៅត្រឹមថ្ងៃទី ១៣ ខែមិថុនា។
ក្រុមអ្នកវិភាគថា ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការងារវៀតណាមម្នាក់អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលបានលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាងមុនពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាគឺលោកស្រី Jill Biden បានផ្ញើសារសាទរពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនារបស់ពុទ្ធសាសនិកនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។
កាលពីខែកុម្ភៈ ពលរដ្ឋឥណ្ឌូណេស៊ីជិត ២០៥ លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងការបោះឆ្នោតសភានៅក្នុងប្រទេស។ បើយោងតាមជំរឿនចុងក្រោយកាលពីឆ្នាំ ២០១០ ពលរដ្ឋឥណ្ឌូណេស៊ី ១,២% ក្នុងចំណោមប្រជាជនសរុបមានជាប់សែស្រឡាយចិន ដែលមានចំនួនជាង ២ លាន ៨ សែននាក់។
អ្នកស្រី Thuong Thi Mai អាយុ ៦៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីគណបក្សថា បានប្រព្រឹត្តកំហុសនិងរំលោភបំពាននៅពេលអ្នកស្រីកាន់តំណែងមួយផ្សេងទៀត ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយគណបក្ស។
ព័ត៌មានផ្សេងទៀត
No media source currently available