អ្នកនាំពាក្យម្នាក់នៃការិយាល័យអគ្គរាជអាជ្ញាបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធនេះថាលោក Thaksin អាយុ ៧៤ ឆ្នាំ ត្រូវតែចេញបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីឆ្លើយនឹងការចោទប្រកាន់។
ក្រសួងការបរទេសថៃបាននិយាយប្រាប់វីអូអេថា គោលដៅគឺធ្វើឱ្យអនុសញ្ញានេះត្រូវបានផ្តល់សច្ចានុមតិពេញលេញដោយរដ្ឋាភិបាលក្រុងបាងកកនៅត្រឹមថ្ងៃទី ១៣ ខែមិថុនា។
ក្រុមអ្នកវិភាគថា ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការងារវៀតណាមម្នាក់អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលបានលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាងមុនពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាគឺលោកស្រី Jill Biden បានផ្ញើសារសាទរពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនារបស់ពុទ្ធសាសនិកនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។
កាលពីខែកុម្ភៈ ពលរដ្ឋឥណ្ឌូណេស៊ីជិត ២០៥ លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងការបោះឆ្នោតសភានៅក្នុងប្រទេស។ បើយោងតាមជំរឿនចុងក្រោយកាលពីឆ្នាំ ២០១០ ពលរដ្ឋឥណ្ឌូណេស៊ី ១,២% ក្នុងចំណោមប្រជាជនសរុបមានជាប់សែស្រឡាយចិន ដែលមានចំនួនជាង ២ លាន ៨ សែននាក់។
អ្នកស្រី Thuong Thi Mai អាយុ ៦៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីគណបក្សថា បានប្រព្រឹត្តកំហុសនិងរំលោភបំពាននៅពេលអ្នកស្រីកាន់តំណែងមួយផ្សេងទៀត ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយគណបក្ស។
បន្ទាប់ពីសកម្មជនថៃម្នាក់បានស្លាប់ ពេលឋិតក្នុងការឃុំឃាំងបន្ទាប់ពីកូដកម្មអត់អាហារអស់រយៈពេលជាច្រើនខែ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសន្យាកាលពីថ្ងៃទី១៥ ខែឧសភាថា រដ្ឋាភិបាលលោកនឹងធ្វើការស៊ើបអង្កេត ហើយលោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សកម្មជនវ័យក្មេងនោះ។
ជនភៀសខ្លួនទាំងនេះបានជ្រកកោននៅទូទាំងខេត្តចំនួន ៣ នៅភាគខាងកើតបំផុតនៃប្រទេសឥណ្ឌាជាប់នឹងព្រំដែនជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអាជ្ញាធរនៅក្នុងរដ្ឋ Manipur បានចាត់វិធានការដ៏ខ្លាំងក្លាបំផុតដើម្បីបញ្ជូនពួកគេត្រឡប់ទៅវិញ។
លោក Lawrence Wong (ឡរិនស៍ វ៉ង់) ត្រូវបានជ្រើសរើសចេញពីក្រុមអ្នកនយោបាយជំនាន់ថ្មីមួយ នៃគណបក្សគ្រប់គ្រងអំណាច ក្នុងបំណងដើម្បីធានានូវនិរន្តរភាពនិងស្ថិរភាពនៅក្នុងប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មអាស៊ីមួយនេះ។
ប្រទេសឡាវមានប្រាក់បៀវត្សរ៍អប្បបរមាទាបបំផុតនៅក្នុងតំបន់ ដែលជាបញ្ហាមួយដែលរឹតតែធ្ងន់ធ្ងរបន្ថែមទៀតដោយសារអតិផរណានិងការធ្លាក់តម្លៃរូបិយប័ណ្ណគីបរបស់ខ្លួន។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ឆ្មាំសមុទ្រហ្វីលីពីនត្រូវធានាថា ខ្លួនអាចមានលទ្ធភាពដើម្បីរារាំង «ចិនមិនឱ្យកាន់កាប់តំបន់Sabina Shoal បានដោយជោគជ័យនោះឡើយ»។
ប្រទេសថៃនិយាយថា ខ្លួននឹងដាក់កញ្ឆាទៅក្នុងបញ្ជីគ្រឿងញៀនណាកូទិកឡើងវិញនៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅនេះ ដែលនេះជាការផ្លាស់ប្តូរទាំងស្រុងគួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទេសនេះក្លាយជាប្រទេសទី១ក្នុងទ្វីបអាស៊ីអស់រយៈពេល២ឆ្នាំកន្លងទៅ ដែលបានចាត់ទុកថា កញ្ឆាមិនត្រូវមានទោស ព្រហ្មទណ្ឌឡើយក្នុងការប្រើប្រាស់ជាគ្រឿងកម្សាន្តនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available