ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ដក​មេដឹកនាំ​កំពូល​លើក​ទី​៣​ចេញ​ពី​តំណែង​នៅក្នុង​រយៈពល​២​ខែ


រូបឯកសារ៖ អ្នកស្រី Thuong Thi Mai ជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ថតរូប​ជាមួយ​សមាជិក​បក្ស​ផ្សេងទៀត នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ (REUTERS/Hoang Dinh Nam/Pool)
រូបឯកសារ៖ អ្នកស្រី Thuong Thi Mai ជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ថតរូប​ជាមួយ​សមាជិក​បក្ស​ផ្សេងទៀត នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ (REUTERS/Hoang Dinh Nam/Pool)

មេដឹកនាំ​លំដាប់​ទី ​៥ ​របស់​ប្រទេស​វៀតណាម​ម្នាក់​ទៀត ​បាន​លាឈប់​ពី​តួនាទីរបស់​អ្នកស្រី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​គណបក្ស​កុម្មុនីស្ត​វៀតណាម ​ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច​នៅក្នុង​ប្រទេសនេះ។

​នេះ​ជា​មន្ត្រីជាន់​ខ្ពស់​វៀតណាម​ទី ​៣ ​ហើយ ​ដែល​បាន​ចាកចេញ​ពី​តួនាទី​ការងារ​ក្នុង​រយៈពេល​ ២ ​ខែ​ ខណៈ​ដែល​គណបក្ស​គ្រប់គ្រង​អំណាច​មួយ​នេះ​ កំពុង​អនុវត្ត​ការរុះរើ​មន្ត្រី​ថ្នាក់​កំពូលៗ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ។

ការផ្លាស់ប្តូរ​មន្ត្រី​ថ្នាក់កំពូលៗនៅ​ក្នុង​ប្រទេស ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​នេះ កើត​មាន​ឡើង​ក្រោយពី​មាន​ភាព​វឹកវរ​ខាងនយោបាយ​ជា​ច្រើន​សប្តាហ៍​ ដោយ​ក្នុង​នោះ​ប្រធាន​រដ្ឋសភា​និង​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ បាន​លាឈប់ពីតួនាទី​ការងារ​របស់ខ្លួន​ ពាក់ព័ន្ធ​នឹងការ​ចោទប្រកាន់​ពីកំហុស​ឆ្គង​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ឱ្យ​ដឹង។

ការផ្លាស់ប្តូរ​នេះ​កើត​មាន​ឡើង ​ចំ​ពេលដែល​មានយុទ្ធនាការប្រឆាំង​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង ​ដែល​ត្រូវ​បាន​គេ​លើក​ជាសំណួរ​ពីការកើត​ឡើង​នៃ​ការតស៊ូ​នយោបាយ​ផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស ​ដែលពឹង​ផ្អែក​លើ​ការវិនិយោគមួយ​នេះ​ ដែលធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុកជា​កន្លែង​ដែល​មាន​ស្ថិរភាព​មួយ​ក្នុង​ពេល​កន្លង​ទៅ។

អ្នកស្រី Thuong Thi Mai អាយុ ៦៦ ឆ្នាំ ត្រូវបាន​ចោទ​ប្រកាន់ពី​គណបក្ស​ថា​ បាន​ប្រព្រឹត្ត​កំហុស​និងរំលោភបំពាន​នៅ​ពេល​អ្នក​ស្រី​កាន់​តំណែង​មួយផ្សេងទៀត​ ក្នុងចន្លោះ​ឆ្នាំ ​២០១៦ ​ដល់​ឆ្នាំ​ ២០២១។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយដោយ​គណបក្ស។

អ្នកស្រី Mai ជា​ស្ត្រី​តែ​ម្នាក់គត់​ក្នុង​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ដែល​ជា​ស្ថាប័ន​ជាន់​ខ្ពស់​ក្នុង​ការធ្វើសេចក្តី​សម្រេច​នានា។ អ្នក​ស្រី​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​លេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កុម្មុយនីស្តវៀតណាម ​ហើយ​ធ្លាប់​ត្រូវ​បានគិត​ថានឹង​អាចក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​វៀតណាម​ផង​ដែរ។

ជា​មួយ​នឹង​ការចាកចេញរបស់​អ្នកស្រី គេ​ឃើញ​នៅ​សល់​តែ​មេដឹកនាំ​កំពូល ២ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​មេដឹកនាំ​កំពូល​ ៥ នាក់​ ដែល​កំពុង​ស្ថិត​ក្នុង​អំណាច​នៅ​ឡើយ នោះ​គឺអគ្គលេខា​បក្សកុម្មនីស្ត​ដែល​មាន​វ័យ​ជរា​គឺ​លោក Nguyen Phu Trong ​និង នាយករដ្ឋមន្ត្រី​លោក ​Pham Minh Chinh។

អតីត​ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong បាន​ចុះចេញ​ពី​តំណែងកាល​ពី​ខែ​មីនា​កន្លង​ទៅ បន្ទាប់​ពី​ឡើង​កាន់​តំណែង​បាន​តែ​ជាង​មួយ​ឆ្នាំ​បន្តិច ​ដើម្បីជំនួស​អតីត​ប្រធានាធិបតី​មុន​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ក្នុង​ការចុះចេញ​ជា​បន្តបន្ទាប់​នៃ​មន្ត្រីកំពូល​ៗ​វៀតណាម​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​ទៅ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG