ក្រុមសកម្មជននិងអ្នកវិភាគដែលត្រូវបានសម្ភាសបានចង្អុលបង្ហាញដល់លោក To Lam អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ១៨ ខែឧសភា ថាជាឥស្សរជនកំពុងរះឡើង ដែលអាចគំរាមកំហែងដល់ថ្នាក់ដឹកនាំរួមរបស់គណបក្ស។
ខណៈទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ការលូតលាស់យឺតយ៉ាវនៅតែធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់មានសេដ្ឋកិច្ចលូតលាស់ មានសេដ្ឋកិច្ច ១០% តូចជាងមុនពេលកងយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យចេញពីអំណាចកាលពីជាងបីឆ្នាំមុននេះ។
សំណុំរឿងរបស់លោក Thaksin គឺជាសំណុំរឿងដំបូងគេក្នុងចំណោមសំណុំរឿងកម្រិតខ្ពស់ចំនួនបួន ដែលពាក់ព័ន្ធនឹងតួអង្គនយោបាយសំខាន់ៗ ដែលមានវត្តមាននៅចំពោះមុខតុលាការកាលពីថ្ងៃអង្គារ។
សហរដ្ឋអាមេរិកសុំឱ្យសមាគមអាស៊ាន «បញ្ជូនសារជាក់លាក់មួយ» អំពីការបង្ករឿងក្នុង «ដែនទឹកហ្វីលីពីន» នៅជុំវិញកោះ Second Thomas Shoal។
នេះគឺជាផ្នែកមួយដ៏សំខាន់នៃគោលបំណងរបស់មហោស្រពតន្ត្រីនិងវប្បធម៌ Sabaidee ដែលត្រូវបានរៀបចំឡើងដោយមេដឹកនាំនិងសមាជិករបស់សហគមន៍អាស៊ីអាគ្នេយ៍នៅរដ្ឋកាលីហ្វ័រញ៉ានិងនៅជុំវិញសហរដ្ឋអាមេរិក។
អ្នកវិភាគខ្លះថា សារក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសចិននិងរដ្ឋមន្ត្រីការបរទេសអាមេរិកនៅសិង្ហបុរីប្រហែលបង្ហាញថាសន្តិសុខតំបន់នឹងកាន់តែអាក្រក់។
អ្នកស្រី Suu Kyi កំពុងជាប់ទោសក្នុងពន្ធនាគាររយៈពេល២៧ឆ្នាំ ដែលធ្វើឡើងដោយតុលាការនៃរបបសឹកមីយ៉ាន់ម៉ា។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈដែលភាពតានតឹងនៅតែបន្តកើតមាននៅក្នុងប្រទេសតូចមួយនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលការប្រយុទ្ធជាច្រើនខែរវាងក្រុមសកម្មប្រយុទ្ធ Hezbollah និងទាហានអ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់នៅតាមព្រំដែនផ្លាស់ទីលំនៅ។
វៀតណាមអះអាងថា ចិនបានបំពានអធិបតេយ្យភាពរបស់ខ្លួន ពេលចិនពង្រាយនាវាមន្ទីរពេទ្យទៅកាន់ប្រជុំកោះ Paracel។
អ្នកស្រី Chonthicha ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រជាច្រើននៅពេលដែលអ្នកស្រីបានមកដល់សាលាដំបូង Thanyaburi ក្នុងខេត្ត Pathum Thani នៅភាគខាងជើងរាជធានីបាងកកជាមួយសហការីមួយចំនួននៃគណបក្សរបស់អ្នកស្រី។
កម្មវិធីនឹងចាប់ផ្តើមនៅខែមិថុនា ដោយអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសចំនួន ៩៣ គឺកើនឡើងពីបច្ចុប្បន្នចំនួន ៥៧ ស្នាក់នៅរយៈពេល ៦០ ថ្ងៃ ហើយអ្នកដំណើរច្រើនទៀតក៏អាចទទួលបានទិដ្ឋាការពេលមកដល់ផងដែរ។
អ្នកនាំពាក្យម្នាក់នៃការិយាល័យអគ្គរាជអាជ្ញាបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធនេះថាលោក Thaksin អាយុ ៧៤ ឆ្នាំ ត្រូវតែចេញបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីឆ្លើយនឹងការចោទប្រកាន់។
ព័ត៌មានផ្សេងទៀត
No media source currently available