ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហោស្រព​​តន្ត្រី​​និង​​វប្បធម៌​​អាស៊ី​អាគ្នេយ៍​​ដ៏​ធំ​​បំផុត​​នៅ​​សហរដ្ឋអាមេរិក​​នឹង​​ចាប់​ផ្តើម​​នៅ​​ចុង​​សប្តាហ៍នេះ​


រូបភាព​បង្ហាញ​ពី​មហោស្រព​ Sabaidee ឆ្នាំ ២០២៤ ដែល​អបអរ​សាទរ​សិល្បៈ វប្បធម៌ និង​ម្ហូប​អាហារ​របស់​ប្រទេស​ខ្លះ​នៃ​តំបន់​អាស៊ីអាគ្នេយ៍។ (Facebook / Sabaidee Fest)
រូបភាព​បង្ហាញ​ពី​មហោស្រព​ Sabaidee ឆ្នាំ ២០២៤ ដែល​អបអរ​សាទរ​សិល្បៈ វប្បធម៌ និង​ម្ហូប​អាហារ​របស់​ប្រទេស​ខ្លះ​នៃ​តំបន់​អាស៊ីអាគ្នេយ៍។ (Facebook / Sabaidee Fest)

នៅ​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​ចម្រុះ​ជាតិ​សាសន៍​ គេឃើញ​មាន​ការយក​ចិត្ត​ទុកដាក់​លើ​កិច្ចខិតខំ​ប្រឹង​ប្រែង​នានា​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ពី​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​ពី​ជាតិសាសន៍​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក។

នេះ​គឺជា​ផ្នែក​មួយដ៏​សំខាន់នៃ​គោលបំណង​របស់​មហោស្រព​តន្ត្រីនិង​វប្បធម៌ Sabaidee ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​និង​សមាជិក​របស់​សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​រដ្ឋកាលីហ្វ័រញ៉ា​និង​នៅ​ជុំវិញ​សហរដ្ឋអាមេរិក។

ចាប់ពី​ថ្ងៃសុក្រ​ ទី១៤ រហូតដល់​ថ្ងៃ​អាទិត្យ​ ទី១៦ ខែ​មិថុនា មហោស្រពដ៏​ធំបំផុតមួយ​នេះ​នឹង​ប្រារព្ធឡើង​នៅ​ទីក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​មាន​ការ​ប្រគុំតន្ត្រី​ ការ​សម្តែង​សិល្បៈ​ប្រពៃណី​របស់​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួន រួមទាំងការ​តាំង​ពិព័រណ៍​វប្បធម៌ និង​ស្តង់​ម្ហូបអាហារ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា ថៃ និង​ឡាវជាដើម។

នៅក្នុងការ​ប្រគុំតន្ត្រី​វិញ គេ​ឃើញ​ថា សិល្បករ​វ័យក្មេង​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​រួមមាន​លោក វ៉ាន់ដា លោក វ៉ាន់ថាន់ និងកញ្ញា Sophia នៃផលិតកម្មបារមី នឹងចូលរួម​សម្តែង​ផងដែរ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG