ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Thaksin ត្រូវបាន​ធានា​នៅ​ក្រៅ​ឃុំ ខណៈ​សំណុំ​រឿង​របស់​តុលាការ​ថៃ​បង្កើន​ហានិភ័យ​វិបត្តិ​នយោបាយ


រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra លើកដៃស្វាគមន៍​អ្នកសារព័ត៌មាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra លើកដៃស្វាគមន៍​អ្នកសារព័ត៌មាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ​បាន​រាយការណ៍​ថា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ឥទ្ធិពល ​លោក​ Thaksin Shinawatra ​ដែល​ជា​អ្នកគាំទ្រ​ដ៏​មាន​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ថ្ងៃអង្គារ ​ដោយ​ជៀសវាង​ការឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​ការកាត់ទោស​ពី​បទប្រមាថ​ព្រះមហាក្សត្រ​នៅក្នុង​បទសម្ភាស​ឆ្នាំ ២០១៥ ។

សំណុំរឿង​របស់​លោក Thaksin ​គឺជា​សំណុំរឿង​ដំបូងគេ​ក្នុង​ចំណោម​សំណុំរឿង​កម្រិត​ខ្ពស់​ចំនួន​បួន​ ដែល​ពាក់ព័ន្ធ​នឹង​តួអង្គ​នយោបាយ​សំខាន់ៗ​ ដែល​មាន​វត្តមាន​នៅ​ចំពោះមុខ​តុលាការ​កាលពី​ថ្ងៃអង្គារ។ ទាំងនេះ​គឺជា​ជម្លោះ​ផ្លូវ​ច្បាប់​ថ្មីៗ ​ដែល​អាចនាំ​ឲ្យ​ប្រទេស​ថៃដែល​មានសេដ្ឋកិច្ច​ធំ​ទីពីរ​របស់​អាស៊ី​អាគ្នេយ៍​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​មិនច្បាស់លាស់​ជាថ្មី។

សំណុំរឿង​ទាំង​នេះពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ថៃ​មួយ​ចំនួន​ រួមទាំង​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ ហើយ​អាច​ធ្វើឲ្យ​កាន់តែ​រីកធំ​នូវ​ជម្លោះ​ដ៏រ៉ាំរ៉ៃ​មួយ​ទសវត្សរ៍​រវាង​ស្ថាប័ន​អ្នកអភិរក្សនិយម-​រាជា​និយម និង​គូប្រជែង​របស់ខ្លួន ​ដូចជា​គណបក្ស​ភឿថៃ​ដែល​កំពុង​កាន់អំណាច​ និង​គណបក្ស​ឆ្ពោះ​ទៅមុខ ​ដែល​ជា​គណបក្ស​ប្រឆាំង​។

លោក Thaksin ថាក់ស៊ីន ​បាន​សុំ​នៅ​ក្រៅ​ឃុំ​ពី​តុលាការ​ក្នុង​ទីក្រុង​បាងកក​ភ្លាមៗ​បន្ទាប់​ពី​អគ្គរដ្ឋអាជ្ញាបាន​ចោទ​ប្រកាន់​មហា​សេដ្ឋី​វ័យ ៧៤ ​ឆ្នាំ​រូប​នេះ​ ជា​ផ្លូវការ​ពី​បទ​ល្មើស​ដែល​អាចមាន​ទោសជាប់​ពន្ធនាគារ​ជាអតិបរមា​រហូត​ដល់​ ១៥​ ឆ្នាំ​សម្រាប់​ការប្រមាថ​ព្រះមហាក្សត្រ​ក្នុង​បទចោទ​នីមួយៗ។

ទូរទស្សន៍​សាធារណៈ ​ThaiPBS ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផ្សេង​ទៀត​បាន​រាយការណ៍​ថា តុលាការ​បាន​ទទួល​យក​ប្រាក់​ធានា​ចំនួន ១៣.៦០០ ដុល្លារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG