ដោយសារមានភាពតានតឹងក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គ្រោងធ្វើសមយុទ្ធយោធាទីមួយរបស់ខ្លួន ដោយបានរៀបចំសព្វគ្រប់នូវគម្រោងនេះនៅថ្ងៃព្រហស្បតិ៍នេះអំពីកន្លែងធ្វើសមយុទ្ធនេះក្នុងសមុទ្រ Natuna ខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។
លោក Blinken បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។
ការខកចិត្តបានកើតមានឡើងក្នុងចំណោមសមាជិកមួយចំនួននៃប្លុកប្រទេសចំនួន ១០ អំពីរបៀបដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ហើយការបោះជំហានចុងក្រោយរបស់ប្រទេសថៃ នឹងបង្កើតសំណួរថ្មីៗអំពីឯកភាព ក៏ដូចជាសាមគ្គីភាពរបស់អាស៊ាន។
បើតាមការប្រកាសរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលីនោះ «ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
ឥណ្ឌាបានសម្ពោធកំពង់ផែសមុទ្រមួយកន្លែងនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីខែឧសភាកន្លងទៅនេះ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាប្រឹងប្រែងទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិនដែលជាគូប្រជែងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភអំពីគោលនយោបាយថៃ ក្រោមរដ្ឋាភិបាលថ្មីដែលលោកថា ចង់បណ្តេញពលករបរទេសចេញពីប្រទេស ដែលក្នុងនោះមានពលករកម្ពុជាផងដែរ។ អ្នកនាំពាក្យក្រសួងការងារកម្ពុជាបញ្ជាក់ថា ក្រសួងការងារកំពុងធ្វើការជាមួយភាគីថៃលើបញ្ហានេះ។
នេះជាការសន្ទនាគ្នាដោយផ្ទាល់ដំបូងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិន ចាប់តំាងពីអាមេរិកបានបាញ់បាឡុងឈ្លបយកការណ៍របស់ចិនកាលពីខែកុម្ភៈមក។
អ្នកវិភាគមួយចំនួនបានព្រមានថា ផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីការកើនឡើងនៃភ្ញៀវទេសចរចិនអាចមានការបំផ្លើស។
ប្រជាជនថៃបានបោះឆ្នោតឱ្យគណបក្ស Move Forward ដែលមានទស្សនៈវឌ្ឍនភាពដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ពួកគេ។ ប៉ុន្តែ គូបដិបក្ខនយោបាយដ៏មានអំណាចកំពុងរារាំងការបោះជំហានទៅមុខរបស់គណបក្សនេះ និងបង្ខំឱ្យបន្ទន់ជំហរពាក់ព័ន្ធច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏ចម្រូងចម្រាស។
អតីតអ្នកទោសនយោបាយម្នាក់ទៀត គឺនាង Shwe Zin និស្សិតសាកលវិទ្យាល័យ អាយុ ២៦ ឆ្នាំ បាននិយាយថា នាងមានអារម្មណ៍ថាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នាងបានកត់សម្គាល់ថា មានបុរសខ្លះតាមឃ្លាំមើលនាង នៅពេលនាងជួបជាមួយមិត្តភក្តិខ្លះក្នុងភោជនីយដ្ឋានមួយក្រោយគេដោះលែងនាង។
សំណើមួយរបស់គណបក្ស Move Forward ដែលឈ្នះការបោះឆ្នោតនៅប្រទេសថៃ ឲ្យចាត់ថ្នាក់កញ្ឆាជាគ្រឿងញៀនឡើងវិញ មួយឆ្នាំក្រោយពីរុក្ខជាតិនេះត្រូវបានដាក់ឲ្យស្របច្បាប់ កំពុងធ្វើឲ្យរំជើបរំជួលក្នុងវិស័យមួយដែលគេព្យាករថាអាចមានតម្លៃរហូតដល់១ពាន់២រយលានដុល្លារពីរបីឆ្នាំទៀត។
ក្រុមហ៊ុននេះបានលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានសម្រុកចូលឆែកឆេរហាងរបស់ខ្លួននៅតាមផ្សារទំនើបផ្សេងៗនៅទូទាំងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៣ និងទី ១៤ ខែឧសភានេះ ហើយបានរឹបអូសយកនាឡិកាដៃទាំងនោះ ដោយសារពួកគេចាត់ទុកនាឡិកាទាំងនោះថា «មានបង្កប់ន័យអ្នកស្រឡាញ់ភេទដូចគ្នា»។
ព័ត៌មានផ្សេងទៀត
No media source currently available