ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​កញ្ឆា​ថៃចប់ហើយបើ​គណបក្ស​ឈ្នះ​ឆ្នោតធ្វើ​មោឃភាព​ភាព​ស្របច្បាប់​​


រូបឯកសារ៖ កញ្ឆាត្រូវបានដាក់បង្ហាញនៅក្នុងប្រអប់កែវ នៅក្នុងកម្មវិធី Phuket Cannabis Cup លើកដំបូង នៅទីក្រុង Phuket ប្រទេសថៃ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ កញ្ឆាត្រូវបានដាក់បង្ហាញនៅក្នុងប្រអប់កែវ នៅក្នុងកម្មវិធី Phuket Cannabis Cup លើកដំបូង នៅទីក្រុង Phuket ប្រទេសថៃ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣។

សំណើ​មួយ​របស់​គណបក្ស​ Move Forward ដែល​ឈ្នះ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ ឲ្យ​ចាត់​ថ្នាក់​កញ្ឆា​ជា​គ្រឿងញៀន​ឡើងវិញ មួយ​ឆ្នាំ​ក្រោយ​ពី​រុក្ខជាតិ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្របច្បាប់ កំពុង​ធ្វើ​ឲ្យ​រំជើបរំជួល​ក្នុង​វិស័យ​មួយ​ដែល​គេ​ព្យាករ​ថា​អាច​មាន​តម្លៃ​រហូត​ដល់​១ពាន់​២រយ​លាន​ដុល្លារ​ក្នុង​រយៈ​ពីរបីឆ្នាំ​ទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ហាង​រាប់​ពាន់ បាន​លេច​រូប​រាង​ឡើង​តាំង​ពី​ការ​ដាក់ឲ្យ​ស្របច្បាប់​នូវ​ការ​ប្រើប្រាស់​និង​ការ​ដាំ​កញ្ឆា​នៅ​ប្រទេស​ថៃ ដោយ​មាន​ហាង​ជាច្រើន​នៅ​ទីក្រុង​បាងកក​និង​តំបន់​ទេសចរណ៍​ដទៃ​ទៀត លក់​កញ្ឆាដល់​អ្នកទេសចរ​និង​អ្នក​ជក់​ជា​ជនជាតិ​ថៃ។

គណបក្ស​ Move Forward កំពុង​ជំរុញ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​ពី​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​ការ​បោះឆ្នោត​សកល​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា ដែល​អ្នក​បោះឆ្នោត​បាន​បដិសេធ​យ៉ាង​ច្បាស់​ក្រឡែត​គណបក្ស​ដែល​មាន​ចំណង​ទាក់ទង​នឹង​ក្រុម​យោធា ហើយ​ប្រាថ្នា​ចង់បាន​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ពលរដ្ឋ​ស៊ីវិល​ឡើងវិញ។

ប្រហែល​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គណបក្ស​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុម​យោធាដែល​ចេញ​ពី​អំណាចទៅ​វិញ​ទេ​ ដែលជា​អ្នក​ជ្រោមជ្រែង​ឱ្យ​មានភាព​ស្របច្បាប់​នៃ​កញ្ឆា​កាល​ពី​ឆ្នាំ​មុន ដែល​ដំបូង​ឡើយសម្រាប់​ការ​ប្រើប្រាស់​កញ្ឆា​ជា​ឱសថ៕

XS
SM
MD
LG