សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ក្នុងន័យដើមថា៖ «កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើការចាំបាច់នៃការកសាងទំនុកចិត្ត វិធានការការពារ និងការជឿទុកចិត្តលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២»។
បន្ទាប់ពីត្រូវបានតែងតាំង មនុស្សជាច្រើនជឿថាឥឡូវនេះអ្នកស្រី Paetongtarn Shinawatra នឹងក្លាយជាបេក្ខជនរបស់គណបក្សសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ ដែលអាចធ្វើឡើងនៅឆ្នាំក្រោយ។
បញ្ហាមីយ៉ាន់ម៉ា និងជំងឺកូវីដ១៩ ជារបៀបវារៈកំពូលដែលត្រូវបានលុបបាត់ដោយសារដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់។
ក្រោយបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានទៅទស្សនាប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ដែលនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Ferdinand Marcos Jr.។
ប្រទេសចិនបានចាត់វិធានការសងសឹកប្រឆាំងតៃវ៉ាន់អំពីទស្សនកិច្ចរបស់លោកស្រី Pelosi ដោយបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ តៃវ៉ាន់ជាដែនដីនៅជិតហ្វីលីពីនបំផុតហើយមានអ្នកធ្វើការចំណាកស្រុកពីហ្វីលីពីនរាប់ពាន់នាក់ស្ថិតនៅទីនោះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយដល់ លោក ស៊ុន ណារិន នៃ VOA នៅសណ្ឋាគារសុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពួករដ្ឋមន្ត្រីរបស់តំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃសុក្រនេះបានថ្កោលទោសការខ្វះការជឿនលឿនអំពីផែនការនៃដំណោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារតែរដ្ឋប្រហារនោះ និងបានទាមទារឱ្យពួកយោធាចាត់វិធានការមុនពេលសន្និសីទកំពូលនៅចុងឆ្នាំនេះ។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន (ASEAN) បានបង្ហាញក្ដីបារម្ភនៅថ្ងៃពុធនេះអំពីភាពតានតឹងកើនឡើងទាក់ទិននឹងរឿងតៃវ៉ាន់។
សមាជិកអាស៊ានភាគច្រើននឹងផ្ដោតទៅលើក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនជាតិឥណ្ឌូណេស៊ីជាង៦០នាក់ ទាក់ទងការចាញ់បោកតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជាផងដែរ។
លោក ហ៊ុន សែន លើកឡើងថា អាស៊ានបានពើបប្រទះនឹងបញ្ហាជាច្រើន ដែលរាប់ចាប់តាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសព្វាវុធ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលអវត្តមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក ហ៊ុន សែន បានថ្លែងថាការប្រហារជីវិតសកម្មជន៤រូបកាលពីកន្លងទៅធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
ព័ត៌មានផ្សេងទៀត
No media source currently available