ក្រោយបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននិងជួបជាមួយអ្នកនយោបាយកម្ពុជានោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានទៅទស្សនាប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ដែលនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Ferdinand Marcos Jr.។ ក្រៅពីនោះអ្នកការទូតកំពូលរបស់អាមេរិករូបនេះ ក៏បានចូលរួមនៅក្នុងពិធីផ្សេងៗ ដូចជាការប្រគល់ជំនួយជាវ៉ាក់សាំងកូវីដ១៩របស់អាមេរិកដល់ហ្វីលីពីន ពីធីផ្តល់ជំនួយគម្រោងថាមពលស្អាត និងការប្រគុំតន្ត្រីឱ្យបុគ្គលិកស្ថានទូតអាមេរិកនៅទីនោះជាដើម៕
លោក Blinken ទៅពង្រឹងទំនាក់ទំនងនៅហ្វីលីពីន ក្រោយចូលរួមប្រជុំអាស៊ាននៅកម្ពុជា

១
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជល់ដៃជាមួយក្មេងប្រុស Danielle James អាយុ៦ឆ្នាំ ដែលទើបទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅគ្លីនិកមួយនៅសួនសត្វក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

២
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថតរូបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ស្តាំ) នៅវិមានប្រធានាធិបតី Malacanang Palace នៅរដ្ឋធានីម៉ានីល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២។

៣
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅពិធីប្រគល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAID) នៅសួនសត្វក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែសីហា ឆ្

៤
ពីឆ្វេង លោកស្រី MaryKay Carlson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកលោក Jose Manuel Romualdez ទះដៃអបអរពិធីចុះហត្ថលេខាផ្តល់

៥
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទស្សនាពិព័រណ៍អំពីថាមពលស្អាតមួយកន្លែងនៅសួន Ayala Triangle Gardens នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

៦
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ឱ្យចំណីដល់ដំរីមួយក្បាលនៅសួនសត្វក្រុងម៉ានីលប្រទេសហ្វីលីពីន អំឡុងពេលលោកទៅទស្សនាគ្លីនិកចាក់វ៉ាក់សាំងមួយកន្លែងនៅទីនោះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

៧
លោកស្រី MaryKay Carlson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ្វីលីពីន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថតរូបជាមួយក្រុមតន្ត្រី Ben&Ben ដែលប្រគុំតន្ត្រីជូនបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល កាលព