ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Blinken បាន​ទៅ​ដល់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ​តែ​គ្មាន​គម្រោង​ជួប​​សមភាគី​ចិន​និង​រុស្ស៊ី​ទេ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​​សំខាន់​មួយ​របស់​សមាគម​អាស៊ាន។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​​សំខាន់​មួយ​របស់​សមាគម​អាស៊ាន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ទៅ​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ ទី៣​ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន។

សមាជិក​អាស៊ាន​ភាគច្រើន​នឹង​ផ្ដោត​ទៅ​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រធានបទ​ដទៃ​ទៀត​នៅ​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​កំពូល​នេះ​ រួម​មាន​ជម្លោះ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ការ​ទទួល​យក​ប្រទេស​ទីម័រ​ខាងកើត​ជា​សមាជិក​សមាគម​អាស៊ាន​នេះ។


សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន (ASEAN) មាន​ប្រទេស​ព្រុយណេ កម្ពុជា​ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម​ជា​សមាជិក។ មាន​ប្រទេស​ចំនួន​១០​ផ្សេងទៀត​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ក្នុង​នាម​ជា​ដៃគូ​កិច្ច​ចរចា ក្នុង​នោះ​រួម​មាន​ប្រទេស​អូស្ត្រាលី ជប៉ុន ឥណ្ឌា កូរ៉េ​ខាង​ត្បូង។

រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​លោក ​Sergey Lavrov ក៏​ស្ថិត​នៅ​កិច្ចប្រជុំ​កំពូល​នេះ​ដែរ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken មិន​មាន​គម្រោង​ជួប​ជាមួយ​នឹង​សមភាគី​រុស្ស៊ី ឬ​ចិន នៅ​សប្តាហ៍​នេះ​នៅ​កម្ពុជា​ឡើយ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ការបរទេស​អាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG