ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ថ្កោលទោស​ការខ្វះ​ភាព​ជឿនលឿន​សន្តិភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


ស្ត្រី​ពីរ​នាក់​ពាក់​ម៉ាស់​ការពារ​ដើរ​កាត់​ស្លាកសញ្ញា​អាស៊ាន​ នៅ​កន្លែង​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។
ស្ត្រី​ពីរ​នាក់​ពាក់​ម៉ាស់​ការពារ​ដើរ​កាត់​ស្លាកសញ្ញា​អាស៊ាន​ នៅ​កន្លែង​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។

ពួក​រដ្ឋមន្ត្រី​របស់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ថ្កោលទោស​ការខ្វះ​ការជឿនលឿន​អំពី​ផែនការ​នៃដំណោះស្រាយ​វិបត្តិ​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ដោយសារតែ​រដ្ឋប្រហារ​នោះ និង​បាន​ទាមទារ​ឱ្យ​ពួក​យោធា​ចាត់​វិធានការ​មុនពេល​សន្និសីទ​កំពូលនៅ​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មីយ៉ាន់ម៉ាបាន​ស្ថិត​ក្នុង​ភាពចលាចល ​ចាប់តាំងពី​ការផ្តួល​រំលំ​ដោយ​ពួក​យោធា​កាលពី​ខែ​កុម្ភ:​ឆ្នាំ​ទៅ​មក ហើយ​ចំនួន​មនុស្ស​ស្លាប់​បណ្តាល​មកពី​ការបង្ក្រាប​ដ៏​ព្រៃផ្សៃ​របស់​ពួក​យោធា​លើក្រុមប្រឆាំងបាន​ឡើង​រហួស២ពាន់១រយនាក់​ហើយ។ នេះ​បើ​តាម​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​ស្រុក​មួយ។

កំហឹង​កំពុង​កើនឡើង​នៅ​ក្នុង​ចំណោម​សមាជិក​ខ្លះ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ ចំពោះ​ការធ្វើ​ឱ្យ​រាំងស្ទះ​របស់​ពួក​ឧត្តមសេនីយ៍​យោធាមីយ៉ាន់ម៉ា​ ជាពិសេស​បន្ទាប់ពី​ការប្រហារ​ជីវិត​ពួក​អ្នក​ទោស៤នាក់​កាលពី​ខែ​មុន​ រួមទាំង​ឥស្សរជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្បីល្បាញ២នាក់​ផង។

ប្លុក​ដែល​មាន​ប្រទេស១០ជា​សមាជិក​ ដែល​រហូតមកទល់​ពេល​នេះ​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​មាន​ផ្លែផ្កា​ដើម្បី​ដោះស្រាយ​នូវភាពចលាចល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ បន្ទាប់ពី​ការពិភាក្សា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាននៅ​ក្នុង​រាជធានី​ភ្នំពេញ។

ពួក​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​និយាយ​ថា ពួកគេ«មាន​ការអាក់អន់ចិត្ត​យ៉ាង​ខ្លាំង​ពី​ការ ជឿនលឿន​ដែល​មាន​កម្រិត ​ហើយ​នឹង​ការខ្វះ​ការតាំងចិត្ត​របស់​ពួក​អាជ្ញាធរ​ភូមា​ដើម្បី​អនុវត្ត​ឱ្យ​បាន​ទាន់​ពេលវេលា​និង​ពេញលេញទៅ​លើ​ចំណុចឯកច្ឆន្ទទាំង៥ចំណុច»។

នៅ​ក្នុង​ការព្រមាន​ដល់​ពួក​យោធា​មីយ៉ាន់ម៉ា សេចក្តីថ្លែងការណ៍​បាន​យោង​ដល់​មាត្រា២០នៃ​ធម្មនុញ្ញ​អាស៊ាន​ដែល​បាន​ថ្លែង​ថា ជំនួប​របស់​មេដឹកនាំ​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ​អាច​ចាត់វិធាន​ការ​ចំពោះ«ការមិន​អនុវត្ត​តាម» របស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ។

ការសម្រេច​របស់​អាស៊ាន​ជា​ធម្មតា​ត្រូវ​ធ្វើ​ឡើង​ដោយ​ការមូលមតិ​គ្នា ក៏ប៉ុន្តែ​មាត្រា​២០ ​នៃ​ធម្មនុញ្ញ​អាស៊ាន​ អនុញ្ញាត​ឱ្យ​សន្និសីទ​កំពូល​អាច​អនុវត្ត​រំលង​លើ​គោលការណ៍​នេះ៕

XS
SM
MD
LG