លោកស្រី Michelle Bachelet បានមានប្រសាសន៍ថា សិទ្ធិមនុស្សរបស់ពលរដ្ឋមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ហើយប្រទេសនេះកំពុងស្ថិតក្នុងភាពច្របូកច្របល់ខ្លាំងបំផុត។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងចំណោមអ្នកទោសនយោបាយទាំងនោះ រួមទាំងលោកសាស្រ្តាចារ្យ Sean Turner ដែលជាជនជាតិអូស្រ្តាលី ហើយដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានស្នើដោយផ្ទាល់ជាមួយនឹងនាយឧត្តមសេនីយ៍ Min Aung Hlaing។
គណបក្សរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃអង្គារនេះ បានផ្តល់ការគាំទ្រ ដល់បេក្ខជនប្រធានាធិបតីលោក Ferdinand Marcos Junior ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីលោកFerdinand Marcos។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃចន្ទនេះ បានចាកចេញពីប្រទេសទៅបំពេញទស្សនកិច្ចដំបូងរបស់ខ្លួននៅមីយ៉ាន់ម៉ា ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីស្វះស្វែងរកវិធីសាស្រ្តសម្របសម្រួលដោះស្រាយវិបត្តិនៅក្នុងប្រទេសមួយនេះ។
សហរដ្ឋអាមេរិកបានកំណត់ថា ការប្រើអំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមដោយពួកយោធាមីយ៉ាន់ម៉ា ជាអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចនៅកម្ពុជាស្របពេលដែលការវិនិយោគទុនរបស់ចិននៅកម្ពុជាធ្លាក់ចុះក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ហើយនឹងការមិនទុកចិត្តចិនពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបញ្ហាអន្ទាក់បំណុល។
លោក ហ៊ុន សែន បានផ្តល់ការពន្យល់ថា ប្រធានអាស៊ានគ្មានសិទ្ធិផ្តាច់មុខក្នុងការកំណត់កាលបរិច្ឆេទសម្រាប់ការប្រជុំជាមួយដៃគូអាស៊ានទេ។
ដៃគូសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជាប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងកោះតៃវ៉ាន់ជាដើម បានប្រកាសការដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុនិងការដាក់កំហិតលើការនាំចេញប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃចន្ទកន្លងទៅថា ពេលសហរដ្ឋអាមេរិកប្រកាសកំណត់ថ្ងៃប្រជុំដំបូង បណ្ដារដ្ឋជាសមាជិកអាស៊ាននៅមិនទាន់បានឯកភាពជាមួយសេតវិមាននៅឡើយលើកាលបរិច្ឆេទនេះ។
អ្នកវិភាគអាមេរិកាំងមើលឃើញថាវិធីដោះស្រាយដោយចាប់ដៃជាមួយនឹងជនផ្តាច់ការនឹងត្រូវបរាជ័យហើយកេរ្តិ៍ដំណែលរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងត្រូវខូចខាត ដរាបណាមេដឹកនាំកម្ពុជាមិនប្តូរជំហរទេ។
នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមថា មានបណ្ដាមេដឹកនាំអាស៊ានយ៉ាងហោច៤ប្រទេសបានអះអាងថាពួកគេមិនអាចចូលរួមនៅថ្ងៃកំណត់ខាងលើ ហើយបានស្នើខាងអាមេរិករំកិលកាលបរិច្ឆេទមកថ្ងៃទី២៦ និងទី២៧ខែមីនាវិញ តែខាងអាមេរិកថាខ្លួនមិនអាចរៀបចំជូនបានឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available