បន្ទាប់ពីប្រទេសថៃបានអនុម័តជាផ្លូវការដាក់រុក្ខជាតិកញ្ឆាជារុក្ខជាតិស្របច្បាប់កាលពីខែមិថុនាមក អ្នកគាំទ្ររុក្ខជាតិនេះកំពុងប្រឹងប្រែងដើម្បីរក្សាភាពស្របច្បាប់របស់វា ស្របពេលដែលមានការអំពាវនាវឱ្យមានការដាក់រុក្ខជាតិនេះជាសារធាតុញៀនឡើងវិញ។
ជាលើកដំបូងបង្អស់សម្រាប់ប្រទេសម៉ាឡេស៊ី ការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាកន្លងទៅនេះបានបញ្ចប់ទៅដោយគ្មានគណបក្សណាមួយឈ្នះបានសំឡេងភាគច្រើននៃអាសនៈចំនួន ២២២ នៅក្នុងរដ្ឋសភា។
រដ្ឋាភិបាលថា អាចមានលទ្ធភាពខ្ពស់ដែលថា ប្រទេសថៃនឹងសម្រេចគោលដៅទទួលបានភ្ញៀវទេសចរចំនួន ១០ លាននាក់ នៅត្រឹមចុងឆ្នាំនេះ។
នៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទឬក៏របៀបវារៈជាក់លាក់ពីក្រសួងការបរទេសកម្ពុជានៅឡើយទេពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកទី៣របស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ក្រុមឧត្តមសេនីយ៍កំពូលៗនោះ។
លោក Anwar អាយុ៧៥ ឆ្នាំត្រូវបានបដិសេធហើយម្តងហើយម្តងទៀត មិនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី បើទោះបីជាលោកទទួលបានសំឡេងអាចទទួលបានតំណែងនេះជាច្រើនឆ្នាំមកហើយក៏ដោយ។
ព្រះមហាក្សត្រ Al-Sultan Abdullah Sultan Ahmad Shah កំពុងត្រូវបានចាប់អារម្មណ៍ជាសាធារណៈ ខណៈពេលដែលព្រះអង្គកំពុងពិចារណាថា តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់នៃប្រទេសម៉ាឡេស៊ី។
មានផ្ទះជាច្រើនខ្នង និងសាលារៀនឥស្លាមមួយកន្លែង ទទួលរងការខូចខាត ស្របពេលដែលភ្លើងអគ្គិសនីនៅក្នុងតំបន់គ្រោះរញ្ជួយដីនោះ បានដាច់ និងធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនងផងដែរ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសៅរ៍ នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ឬ APEC ក្នុងរាជធានីបាងកកប្រទេសថៃ។
សេចក្តីរាយការណ៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ការលើកលែងទោសនេះត្រូវបានធ្វើឡើងដើម្បីប្រារព្ធបុណ្យជាតិមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដោះលែងជនបរទេស៤នាក់ដែលការដោះលែងនេះជាផ្នែកមួយនៃការលើកលែងនិងដោះលែងអ្នកទោសទ្រង់ទ្រាយធំមួយដើម្បីប្រារព្ធទិវាជ័យជម្នះជាតិរបស់មីយ៉ាន់ម៉ា។
ប្រទេសថៃមានបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនជាមួយប្រទេសជាច្រើនខណៈពេលមេដឹកនាំពិភពលោកកំពុងត្រៀមចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ APECនៅក្នុងរាជធានីបាងកកប្រទេសថៃនៅក្នុងសប្តាហ៍នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available