លោកស្រី Harris បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់អាមេរិកចំពោះតំបន់នេះនិងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បី«រក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងសេរីភាពនាវាចរណ៍ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ»។
រដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនទទួលស្វាគមន៍ការតែងតាំងបេសកជនដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដើម្បីជួយដោះស្រាយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសនោះ ទោះបីក្រុមអង្គការសិទ្ធិមនុស្សខ្លះបានច្រានចោលជម្រើសនោះ។
ពួកអ្នកវិភាគសន្និដ្ឋានថាការដែលចិនមិនបានធ្វើតាមការសន្យាវិនិយោគនិងជម្លោះដណ្តើមដែនសមុទ្រ បានជំរុញលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ឱ្យវិលទៅកាន់កិច្ចព្រមព្រៀងស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលក្រុង Washinbgton វិញ។
ពួកបាតុករក្មេងៗរាប់ពាន់នាក់ដែលខឹងនឹងយុទ្ធនាការវាក់វ៉ាក់សាំងយឺតយ៉ាវរបស់រដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យពលរដ្ឋថៃទើបតែបាន៦ភាគរយនោះ បានប៉ះទង្គិចកាលពីថ្ងៃសៅរ៍ជាមួយប៉ូលិសដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រដាក់ពួកគេ។
លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។
ប្រសិនបើរកឃើញថាមានពិរុទ្ធភាព ពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី៣ទៅ១៥ឆ្នាំសម្រាប់បទចោទមួយ។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា របបយោធាមីយ៉ាន់ម៉ាកំពុងលេងល្បិចប្រើពេលវេលាដោយកំណត់ពេលបោះឆ្នោតក្នុងពេលពីរឆ្នាំ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរៀបចំលើកទឹកចិត្តឱ្យអាស៊ានតែងតាំងបេសកជនម្នាក់។
អង្គការមនុស្សធម៌ចំនួន ១៦ បានចេញសេចក្តីថ្លែងការណ៍រួមព្រមានអំពី «មហន្តរាយមនុស្សធម៌រីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កឡើងដោយសារការរីករាលដាលដ៏ខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ និងការកើនឡើងនៃអំពើហិង្សា»។
ប្រទេសថៃ មានកំណត់ត្រាឆ្លងវីរុសកូរ៉ូណារហូតដល់១១.៣០៥ ករណី កាលពីថ្ងៃទី២០ខែកក្កដា និងបន្ថែមចំនួនអ្នកស្លាប់រាប់សិប ឡើងដល់៣.៤០៨ នាក់ ចាប់តាំងពីខែមេសាមក។ ប្រទេសថៃ ទទួលបានការសរសើរចំពោះការទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩កាលពីពេលដំបូងឡើយ។
អ្នកស្រាវជ្រាវនិយាយថា ការបាត់បង់ព្រៃឈើក្នុងទ្រង់ទ្រាយនិងល្បឿនខ្លាំងយ៉ាងនេះ កំពុងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរក្សាជីវចម្រុះ និងទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងអំឡុងការឆ្លងលើកទីបីដោយវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដោយមានរបាយការណ៍អំពីចំនួនអ្នកស្លាប់៣២៦ នាក់ នៅថ្ងៃទី២៣ ខែកក្កដា ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់៦.៤៥៩ នាក់។
ប្រជាពលរដ្ឋជាង១០លាននាក់រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវស្ថិតក្រោមបម្រាមគោចរពេលយប់ចាប់ពីថ្ងៃច័ន្ទតទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available