ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចម្រុះ​ចំពោះ​បេសកជន​ពិសេស​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក Erywan Yusof ភូឈួយ​រដ្ឋមន្ត្រី​ការ​បរទេស​ព្រុយណេ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៤ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Erywan Yusof ភូឈួយ​រដ្ឋមន្ត្រី​ការ​បរទេស​ព្រុយណេ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៤ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា ខ្លួន​ទទួល​ស្វាគមន៍​ការ​តែងតាំង​បេសកជន​ដោយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន)​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​នោះ ទោះបី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ខ្លះ​បាន​ច្រានចោល​ជម្រើស​នោះ ហើយ​សមាជិក​សភា​ក្នុង​តំបន់​បាន​លើកពី​ក្តី​កង្វល់​ក៏​ដោយ។

អាស៊ាន ដែល​មាន​ប្រទេស​១០​ជា​សមាជិក រួមមាន​មីយ៉ាន់ម៉ា​ផង​នោះ បាន​តែងតាំង​លោក​ Erywan Yusof ភូឈួយ​រដ្ឋមន្ត្រី​ការ​បរទេស​ព្រុយណេ ជា​បេសក​ជនកាលពី​សប្តាហ៍​មុន។

ការ​តែងតាំង​នេះ​កើត​មាន​ឡើង​៦ខែ​បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាមលទ្ធិ​ប្រជា​ធិបតេយ្យ ​ដែលបណ្តាល​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​ពួក​យោធា​ដែល​បាន​ធ្វើ​ការ​បង្ក្រាប​បង្ហូរ​ឈាម និង​ការ​ខំប្រឹងប្រែង​ដើម្បី​ទប់​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នូវ​ជំងឺ​កូវីដ១៩។

ពួក​សមាជិក​សភា​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​តំណែង ​ក្រុម​ជនជាតិ​ភាគតិច និង​មេដឹកនាំ​នៃ​ចលនា​ស៊ីវិល​ប្រឆាំង​តាម​មូលដ្ឋាន បាន​រួម​កម្លាំង​គ្នា​នៅ​ក្រោម​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដើម្បី​ព្យាយាម​ប្រឆាំង​ការ​ត្រួតត្រា​របស់​ពួក​យោធា។ ដោយ​ប្រើ​ឈ្មោះ Sasa អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋមន្ត្រី​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា បាន​ទទួល​ស្វាគមន៍​ការ​តែងតាំង​លោក Erywan។

លោក Sasa បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​ប្រាកដ​ជា​ចង់​ឃើញជោគជ័យ​របស់​គាត់​យ៉ាង​ច្រើន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ហើយ​យើង​នៅ​ទី​នេះត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទាក់ទង​បេសកជន​ពិសេស​របស់​យើង។ និយាយ​រួម គាត់​មាន​តួនាទី​ដ៏​ល្អ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ»៕

XS
SM
MD
LG