ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​ថៃ​ដែល​បាន​ប្តូរ​ចិត្ត​ បាន​ចេញ​មក​តាម​ផ្លូវ​នានា​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី​ Prayuth


ក្រុម​បាតុករ​ថៃ​នាំ​គ្នា​តវ៉ា​នឹង​រដ្ឋាភិបាល​ចំពោះ​ចំណាត់ការ​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ពលរដ្ឋ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។
ក្រុម​បាតុករ​ថៃ​នាំ​គ្នា​តវ៉ា​នឹង​រដ្ឋាភិបាល​ចំពោះ​ចំណាត់ការ​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ពលរដ្ឋ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

ក្បួន​រថយន្ត​ទំនើបៗ​ ដែល​បញ្ចេញ​សំឡេង​យ៉ាង​ខ្លាំង ​បាន​បើក​កាត់​តាម​សង្កាត់អ្នក​មាន​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អាទិត្យ ​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​Prayuth Chan-ocha ​ចុះ​ចេញ​ពី​តំណែង ​នៅពេល​ដែល​ពួក​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​លើក​ទឹកចិត្តដោយ​អតីត​គូប្រឆាំង​ខាង​នយោបាយ​ដែល​បាន​ប្តូរ​ការគាំទ្រ។

រដ្ឋាភិបាល​ថៃ​កំពុង​ប្រឈម​ដោះស្រាយ​វិបត្តិ​២​គឺ​ជំងឺ​រាតត្បាត​ខ្លាំងឡើង​ និង​ការ​តវ៉ា​ប្រឆាំង​ខាង​នយោបាយ។

ក្នុង​ការ​បំពាន​បទបញ្ជា​ក្នុង​គ្រា​អាសន្ន​ដែល​ហាមឃាត់​ការ​ប្រមូល​ផ្តុំគ្នានោះ​ ​ពួក​បាតុករ​ក្មេងៗ​រាប់​ពាន់​នាក់​ដែលខឹង​នឹង​យុទ្ធនាការ​វាក់​វ៉ាក់សាំង​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ឲ្យ​ពលរដ្ឋ​ថៃ​ទើបតែ​បាន​៦​ភាគរយ​នោះ​ បាន​ប៉ះ​ទង្គិច​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ប៉ូលិស​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​បាញ់​កាំភ្លើង​គ្រាប់​ជ័រ​ដាក់​ពួក​គេ។

កាលពី​ថ្ងៃ​អាទិត្យ ​លោក​ Tanat Thanakitamnuay ​អតីត​អ្នក​គាំទ្រ​រាជានិយម​ផ្កាប់​មុខ​ បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​តាម​រយៈ​ការបើក​«រថយន្ត» ​កាត់​តាម​សង្កាត់ ​Thong Lor ​នៃ​ទីក្រុង​បាងកក ​ដែល​ជា​ទីកន្លែង​របស់​ពួក​អ្នក​មាន។​ កាលពី​អតីត​កាល​ ពួក​អ្នក​ស្រុក​នៃ​សង្កាត់​នេះ​ជា​សម្ព័ន្ធ​មិត្ត​ខាង​នយោបាយ​របស់​លោក ​Prayuth។

លោក ​Prayuth ជា​អតីត​មេបញ្ជាការ​កងទ័ពបាន​ដណ្តើម​អំណាច​នៅ​ឆ្នាំ​២០១៤​ ដោយ​មាន​ការ​គាំទ្រ​ពីពួក​ឥស្សរជន​ក្រុង​បាងកក​ រួមមាន​លោក ​Tanat ​អាយុ​២៩​ឆ្នាំ​ ដែល​ឪពុក​របស់​លោក​បាន​បង្កើត​អាណាចក្រ​អចលនៈ​ទ្រព្យ​អភិជន។

ការ​ប្តូរ​ចិត្ត​របស់​លោក​គឺ​ជា​រឿង​ដ៏​ធំ​មួយ។ នៅ​ឆ្នាំ​២០១៤​ លោក​ជា​មេដឹកនាំ​វ័យ​ក្មេង​ម្នាក់​នៃ​បាតុកម្ម​របស់​ក្រុម​រាជានិយម​អស់​រយៈពេល​ជាច្រើន​ខែ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ស្រី ​Yingluck Shinawatra ​ជាប់​គាំង ​ហើយ​នាំ​ឲ្យ​មាន​រដ្ឋ​ប្រហារ​របស់​លោក ​Prayuth៕

XS
SM
MD
LG